វ័យអ្នកប៉ុណ្ណឹង គួររួមភេទប៉ុន្មានដងក្នុងមួយសប្ដាហ៍? ចម្លើយនៅទីនេះ
មនុស្សភាគច្រើនប្រាកដជាចង់ដឹងចំនួននៃការរួមភេទហើយ ដើម្បីស្វែងយល់ពីផលវិជ្ជមាន និងអវិជ្ជមានចំពោះសុខភាពរាងកាយ និងផ្លូវចិត្តរបស់ដៃគូ។ បើប្រព្រឹត្តិត្រូវតាមក្បួនខ្នាត សុខភាពរបស់អ្នកនឹងរឹងមាំ តែបើខុសវិញ វានឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់លោកអ្នកមិនខាន។
យោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Kinsey Institute ដែលសិក្សាលើការរួមភេទ យេនឌ័រ និងការបន្តពូជ ជាស្ថាប័នមួយរបស់សាកលវិទ្យាល័យ Indiana University ក្នុងទីក្រុង Bloomington រដ្ឋ Indiana សហរដ្ឋអាមេរិក បានអះអាងថា ចំនួនការរួមភេទមិនដូចគ្នាទេ គឺអាស្រ័យតាមវ័យក្មេងចាស់។ ការសិក្សាបានចាត់ថ្នាក់ដូចខាងក្រោម៖
- អាយុចាប់ពី ១៨ ដល់ ២៩ឆ្នាំ ជាវ័យមានថាមពលគួររួមភេទប្រមាណ ១១២ដង ក្នុងមួយឆ្នាំ ឬ ២ដងក្នុងមួយសប្ដាហ៍។
- អាយុចាប់ពី ៣០ ដល់ ៣៩ឆ្នាំ គួររួមភេទប្រមាណ ៨៦ដងក្នុងមួយឆ្នាំ ឬ ៧ដងក្នុងមួយខែ ឬ ១,៦ដងក្នុងមួយសប្ដាហ៍។
- អាយុចាប់ពី ៤០ ដល់ ៤៩ឆ្នាំ គួររួមភេទ ៦៩ដងក្នុងមួយឆ្នាំ ឬ ១,៣ដងក្នុងមួយសប្ដាហ៍។
អ្នកស្រាវជ្រាវខាងលើក៏បានរកឃើញ គូស្នេហ៍រៀបការរួច ៣៤% តែងតែរួមភេទ ២ ទៅ៣ដងក្នុងមួយសប្ដាហ៍, ៤៥% ពីរបីដងក្នុងមួយខែ និង ១៣% ពីរបីដងក្នុងមួយឆ្នាំ៕
No comments