Header Ads

Breaking News

តោះ! មកដឹងពីតិចនិចក្នុងការថែរក្សារាង និងសម្រស់ឲ្យក្មេងជាងវ័យរបស់នារីៗជប៉ុនទាំងអស់គ្នា!

មិត្តៗសុភាពនារីជាច្រើនច្បាស់ជាគិត និងនឹកឆ្ងល់ហើយថា ហេតុអ្វីបានជានារីៗជប៉ុន ភាគច្រើននៅតែរក្សាបាន រូបរាងសមសួន ស្បែកសស្រស់ស្អាត និងជាពិសេស មើលទៅថែមទាំងក្មេងជាងវ័យ​ បើទោះបីជាពួកគេមានអាយុច្រើន? ។
ជាការពិតណាស់ ការចង់បានភាពស្រស់ស្អាត វាមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែពេលនេះលែងជាបញ្ហា យើងនឹងលើកយកពីហេតុផលមួយចំនួនខ្លះ ដែលធ្វើឲ្យនារីៗជប៉ុននៅតែរក្សាបាន សម្រស់ក្មេងជាងវ័យ តាមរយៈវិធីសាស្រ្តប៉ុន្មានចំណុចខាងក្រោមនេះ៖ 
រូបភាពតំណាង

១.ពួកគេទទួលទានតែបៃតង

ដោយសារតែ តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយពន្យាដំណើរការនៃភាពចាស់ ហើយថែមទាំងជួយក្នុងការសម្រកទម្ងន់ និងបន្ថយហានិភ័យនៃជំងឺមហារីកបានផងនោះ ទើបភាគច្រើននារីជប៉ុន តែងចូលចិត្តទទួលទានវា។  
រូបភាពតំណាង

២.ទទួលទានអាហារបែបផ្អាប់ទុកឲ្យជូរ (Fermented Foods) ដូចជាស្ពៃក្តោប ឬត្រសក់ជាដើម

អាហារប្រភេទនេះ វាសម្បូទៅដោយបាក់តេរីល្អៗ ដែលជួយនៅក្នុងការរំលាយអាហារមិនឲ្យឡើងទម្ងន់ និងជួយកម្ចាត់ជាតិពុល ដែលបង្កគ្រោះថ្នាក់ចេញពីរាងកាយផងដែរ។ 
ពួកគេទទួលទានអាហារបែបផ្អាប់ទុកឲ្យជូរ(fermented foods)ដូចជាស្ពៃបូកគោ ឬត្រសក់ដូចមានបង្ហាញនៅក្នុងរូបភាព និងអាចរកទិញបាននៅតាមផ្សារទំនើប

៣.ការទទួលទានអាហារសមុទ្រ

ប្រជាជនជប៉ុន ជាទូទៅញុំាអាហារសមុទ្រ ជាមួយនឹងបាយ ហើយប្រភេទអាហារសមុទ្រទាំងនោះរួមមាន ត្រីសូម៉ុង (Salmon) ធូណា (Tuna) ត្រី Mackerel និងបង្គា។ ដោយសារតែ ត្រីវាមានផ្ទុកនូវអាស៊ីតអូមេហ្គា៣ ដែលមានប្រយោជន៍ដល់បេះដូង ខួរក្បាល និងសរីរាង្គសំខាន់ដទៃៗទៀត និងថែមទាំងធ្វើឲ្យមានសុខភាពល្អផងដែរ។
ម្យ៉ាងទៀតអាស៊ីតខ្លាញ់ទាំងនេះ វាជួយកាត់បន្ថយខ្លាញ់ត្រង់ក្បាលពោះ និងបញ្ហាជំងឺស្បែកផ្សេងៗទៀតផង។ 
ប្រភេទអាហារសមុទ្រទាំងនោះរួមមានដែលពួកគេញុំាទូទៅបំផុតនោះគឺត្រីសាល់ម៉ុន(salmon), ធូណា(tuna), ម៉ាការ៉េ(mackerel) និងបង្គា

៤.ជារឿយៗពួកគេធ្វើដំណើរដោយការដើរ

ប្រជាជនជប៉ុនភាគច្រើន ចូលចិត្តដើរឬជិះកង់ ដែលវាជាសកម្មភាពដ៏មានប្រយោជន៍បំផុត ចំពោះសុខភាព។ ជាពិសេស វាជួយដល់ការក្នុងការស្រកទម្ងន់ និងជួយកែលម្អសុខភាពសរសៃឈាមបេះដូង ហើយថែមទាំងជួយកាត់បន្ថយភាពតានតឹង និងបង្កើនកម្រិតថាមពលបានទៀតផង។ 
រូបភាពតំណាង

៥.ពួកគេមិនទទួលទានអាហារ នៅខណៈពេលដែលពួកគេកំពុងមានសកម្មភាព ដូចជាការដើរជាដើម

ប្រជាជនជប៉ុននឹងមិនធ្វើអ្វីទាំងអស់ នៅពេលដែលពួកគេកំពុងញុំាអាហារ សូម្បីតែការមើលទូរទស្សន៍ ឬធ្វើការងារ-ល-។ 
ប្រជាជនជប៉ុននឹងមិនធ្វើអ្វីទាំងអស់នៅពេលដែរពួកគេកំពុងញុំាអាហារ

៦.ការប្រើប្រាស់វិធីសាស្ត្រ ក្នុងការចំអិនម្ហូបដែលមានសុខភាពល្អ

ក្រៅពីប្រើប្រាស់គ្រឿងផ្សំ ដែលមានសុខភាពល្អហើយ ប្រជាជនជប៉ុន ក៏ប្រើវិធីសាស្ត្រក្នុងការចម្អិនអាហារ ដើម្បីឲ្យមានសុខភាពល្អផងដែរ។ ពួកគេជៀសវាងការប្រើប្រាស់ ប្រេងឆា ឬខ្លាញ់ក្នុងបរិមាណច្រើនលើសលប់ រាល់ពេលចម្អិនអាហារ មិនថាចៀន ឆា ឬបំពង់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនិយមបរិភោគអាហាឆៅ តាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះថាវាមានផ្ទុកនូវសារធាតុចិញ្ចឹមច្រើន ដែលជំនួយដល់សុភាព ។

៧.ការញុំាបង្អែមសុខភាព

ជាទូទៅប្រជាជនជប៉ុន ទទួលទានផ្លែឈើស្រស់ និងដំឡូងផ្អែម បន្ទាប់ពីពួកគេទទួលទានអាហាររួច។ ហើយនេះក៏ជាហេតុធ្វើឲ្យ ស្រ្តីជប៉ុនភាគច្រើនមានរាងស្អាតគួរឲ្យទាក់ទាញ។ 

៨.ការមុជទឹកក្តៅ

ការមុជទឹកក្តៅយ៉ាងតិច ២ដងក្នុងមួយខែ អាចជួយកាត់បន្ថយភាពតានតឹង និងគេងលក់ស្កប់ស្កល់។ 
រូបភាពតំណាងនៃការមុជទឹកក្តៅ

No comments