Header Ads

Breaking News

បើ​ចង់​ស្រក​ទម្ងន់ គួរតែ​រៀន​បរិភោគ​អាហារ​ប៉ុន្មាន​មុខ​នេះ

អាហារ​ទាំង​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ ពិតជា​ល្អ​សម្រាប់​អ្នក​ចង់​ស្គម ដូចនេះ កញ្ញា នឹង​បង្ហាញ​ជូន​នូវ​អត្ថប្រយោជន៍​របស់​វា។ ដោយ​មនុស្ស​ធាត់​ៗ ចង់​ស្គម​គួរតែ​ព្យាយាម​ញ៉ាំ​ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ ដើម្បី​ឲ្យ​ការ​សម្រក​ទម្ងន់​បាន​ជោគជ័យ៖
១.តែ​បៃតង៖ ភេសជ្ជៈ​នេះ គឺជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​បំផុត វា​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​អ្នក​បញ្ចុះ​ទម្ងន់​បាន។ ព្រោះ​សមាសធាតុ​នៅ​ក្នុង​តែ​បៃតង​អាច​ជួយ​ប្រមូល​ជាតិ​ខ្លាញ់​ពី​កោសិកា​របស់​អ្នក បង្កើន​ជា​អ័រម៉ូន​ដុត​ខ្លាញ់​វិញ។
រូបតំណាង
២.យ៉ាអួ៖ យ៉ាអួ​មាន​ផ្ទុក probiotics ដែល​អាច​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​ជួយ​ឲ្យ​អ្នក​រក្សា​ក្រពះ​ដោយ​គ្មាន​អ្វី​បាន​យ៉ាង​មាន​ផាសុកភាព។ ក្រពះ​ដែល​មាន​សុខភាព​ល្អ​អាច​ការពារ​អ្នក​ប្រឆាំង​នឹង​អ័រម៉ូន Leptin និង​អតុល្យភាព​អ័រម៉ូន​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​ធាត់។
៣.ផ្លែ​បឺរ៖ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ផ្លែ​បឺរ​គឺ​ល្អ​សម្រាប់​សុខភាព និង​ទម្ងន់​របស់​អ្នក។
៤.Oatmeal៖ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ប្រភេទ​នេះ​ទៀងទាត់​ជំនួស​ឲ្យ​អាហារ​ផ្សេង​ៗ គឺ​មាន​កម្រិត​កូឡេស្តេរ៉ុល​ទាប ល្អ​ចំពោះ​សុខភាព។ ព្រោះ Oatmeal សម្បូរ​ជាតិ​អូតាមេន ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ផង​ដែរ។
រូបតំណាង
៥.Barley៖ ជា​គ្រាប់​ធញ្ញជាតិ​សម្បូរ​ជាតិ​សរសៃ ហើយ​ជាតិ​សរសៃ​នេះ​ ដែល​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​បាន​លឿន។
រូបតំណាង
៦.គ្រាប់​អាល់ម៉ុង៖ ការសិក្សា​បាន​បង្ហាញ​ថា អាល់ម៉ុន​គឺជា​ផ្នែក​មួយ​នៃ​កោសិកា​សម្រក​ទម្ងន់​ល្អ​បំផុត។ នេះ​គឺ​ដោយសារ​តែ​វា​មាន​ខ្លាញ់​ល្អ ដែល​ជួយ​ដល់​ចលនា​ពោះវៀន និង​ការ​រំលាយ​អាហារ។
៧.Blueberries៖ វា​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព ដោយសារ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក៏​ដូច​ជា​វីតាមីន C និង​វីតាមីន Eផង​ដែរ។
៨.Miso៖ស៊ុប​ជប៉ុន​បុរាណ​នេះ​គឺជា​ល្បាយ​នៃ​ទំពាំងបាយជូរ និង​ម្សៅ​សណ្ដែក​ដែល​រលាយ​ជាមួយ​តៅហ៊ូ និង​សារាយ។ អាថ៌កំបាំង​នៃ​ស៊ុប miso វេទមន្ត​នេះ គឺថា​មានតែ ២៥ ក្រាម​នៃ​កាឡូរី។
៩.សណ្ដែក​និង​ដំឡូង៖ បន្លែ​ពីរ​មុខ​នេះ​អាច​ជួយ​អ្នក​បញ្ចុះ​ទម្ងន់។ ពួកគេ​អាច​បង្កើន​កាឡូរី និង​ដុត​ខ្លាញ់​ ក៏​ដូចជា​បំពេញ​បន្ថែម​នៃ​ជាតិ​អាហារ។ សណ្ដែក​មានគោលដៅ​ដុត​ខ្លាញ់​ក្បាលពោះ ហើយ​ពួកគេ​ជួយ​ការពារ​បេះដូង​របស់​អ្នក​ទៀត​ផង។
១០.Sauerkraut៖ វា​ជា​ប្រភេទ​ស្ពៃ​ជ្រក់​មាន​ ផ្ទុក prebiotics ដែល​ជួយ​រក្សា​ពោះវៀន​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ៕
រូបតំណាង

No comments