អ្នកឧស្សាហ៍ពាក់ CONTACT LENS សូមអានអត្ថបទនេះជាចាំបាច់ ដើម្បីកុំឲ្យកើតមានបញ្ហា
ការប្រើប្រាស់ Contact Lens គឺជានិន្នាការថ្មីមួយ ដែលទទួលបានការចាប់អារម្មណ៍បំផុតពីសំណាក់ក្រុមយុវវ័យដែល និយមប្តូរពណ៌ភ្នែកតាមការស្រលាញ់របស់ពួកគេ។ ដ្បិតថា Contact Lens អាចបន្ថែមនូវភាពស្រស់មួយបែប ក្នុងការយល់ឃើញរបស់យុវវ័យក៏ពិតមែន តែវាក៏អាចផ្ដល់គ្រោះថ្នាក់ដល់ភ្នែកផងដែរ ប្រសិនបើលោកអ្នកប្រើប្រាស់វាមិនបាន ត្រឹមត្រូវ។ ខាងក្រោយនេះជាចំណុចសំខាន់ៗទាំង ៦ ដែលលោកអ្នកគួរស្វែងយល់ពីការប្រើប្រាស់ Contact Lens៖
១. ការចូលគេងដោយមិនបានដោះ Contact Lens ចេញពីភ្នែកបានធ្វើឲ្យឧកស៊ីសែនមិនអាចចូលទៅក្នុងភ្នែកបានគ្រប់គ្រាន់ ដែលអាចបង្កើតបានជាមេរោគ និងជំងឺភ្នែកលើសភ្នែកធម្មតាចាប់ពី ៦ ទៅ ៨ ដង។
២. ប្រើម្រាមដៃ(ដែលលាងសម្អាតហើយ) ដើម្បីសម្អាតប្រអប់ដាក់ Contact Lens ហើយបើលោកអ្នកប្រើរបស់អ្វីផ្សេង ឬ ទឹកមិនស្អាតមានបាក់តេរី វាអាចចម្លងទៅកាន់ Contact Lens បាន និងចម្លងទៅកាន់ភ្នែករបស់អ្នកបានផងដែរពេលដែលប្រើប្រាស់វា។
៣.ផ្លាស់ប្តូរប្រអប់ដាក់ Contact Lens របស់លោកអ្នករៀងរាល់ ៣ ខែម្តងដើម្បីកុំឲ្យមានបាក់តេរី និងមេរោគនៅក្នុងនោះ។
៤.កុំមានទម្លាប់បន្តក់ទឹកលាង Contact Lens លើ Contact Lens ដែលកុំពុងតែស្ថិតនៅក្នុងប្រអប់របស់វា ព្រោះទម្លាប់ខ្ជិលច្រអូសនេះ អាចធ្វើឲ្យមានបាក់តេរីផ្សេងៗសង្ងំនៅក្នុងប្រអប់ដាក់ Contact Lens នោះ។ លោកអ្នកគួរ ចាប់យក Contact Lens ចេញពីក្នុងប្រអប់ដើម្បីលាងសម្អាត ហើយលាងសម្អាតទាំងប្រអប់នោះផងដែរ។
៥.ការហែលទឹកដោយពាក់ Contact Lens វាអាចធ្វើឲ្យភ្នែករបស់អ្នកឈឺ មានមេរោគ ព្រោះថាក្នុងអាំងទឹកអាចមានមេរោគ និងបាក់តេរីជាច្រើនដែលអាចតោងជាប់លើកញ្ចក់ Contact Lens។
៦.កុំប្រើ Contact Lens ឲ្យលើសការកំណត់របស់វា បើទោះជាពេលអ្នកទិញវាមកហើយ មិនបានប្រើប្រាស់ ឬប្រើប្រាស់វាតិចដងក៏ដោយ។ ឧទាហរណ៍ថា Contact Lens មានសុពលភាព ៦ សប្តាហ៍ សម្រាប់ការប្រើប្រាស់រាល់ថ្ងៃ តែក្នុងរយៈពេល៦សបា្តហ៍នេះ អ្នកប្រើប្រាស់វាបានតែពីរបីដងប៉ុណ្ណោះ ដូចនេះអ្នកនៅបន្តប្រើប្រាស់វាទៀត ទោះជាលើសពី៦សប្តាហ៍ក៏ដោយ។ ការយល់ឃើញនេះគឺជារឿងខុសឆ្គងមួយ ព្រោះថា Contact Lens និងបាត់បង់ប្រសិទ្ធភាពតាមរយៈពេល ដែលបានកំណត់ ទោះបីជាអ្នកមិនបានប្រើប្រាស់វាក៏ដោយ៕
ប្រភព៖ khmernote

No comments