រ៉ូបថ្មីរបស់ FAN BINGBING ចង់បះសក់
ចូលរួមក្នុងកម្មវិធីកាលពីពេលថ្មីៗនេះ រ៉ូបរបស់តារាសម្ដែងស្រីល្បីឈ្មោះចិន Fan Bingbing បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង តែពេលពិនិត្យមើលទៅ គឺគ្មានអ្វីព្រួយបារម្ភឡើយ។

កាលពីល្ងាចថ្ងៃទី២ ខែធ្នូកន្លងទៅនេះ កម្មវិធីដ៏ធំប្រចាំឆ្នាំរបស់បណ្ដាញព័ត៌មាន iQiYi ត្រូវបានប្រព្រឹត្តឡើងក្រោមការចូលរួមពីសំណាក់តារាល្បីឈ្មោះជាច្រើនរបស់ប្រទេសចិន។ មិនខុសពីសព្វមួយដង វត្តមានរបស់រាជិនីសិល្បៈ Fan Bingbing ត្រូវបានអ្នកកាសែត និងអ្នកគាំទ្រចាប់អារម្មណ៍ជាពិសេស។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រតក់ស្លុតនោះគឺ រ៉ូបរបស់ស្រីស្អាតវ័យ៣៦ឆ្នាំ ពេលមើលពីចម្ងាយដូចចំហទាំងស្រុងតែម្ដង។

យ៉ាងណាក្ដី ពេលសង្កេតមើលជិតទៅ គឺរ៉ូបនេះមានបិទបាំងសាច់ក្រណាត់ពណ៌សាច់មួយជាន់ខាងក្នុងរួចទៅហើយ គ្មានបញ្ចេញអ្វីនោះឡើយ។ ដោយសារតែសាច់ក្រណាត់ក្នុងពណ៌សាច់ ទើបធ្វើឲ្យវាមើលទៅដូចតួរឿង "The Empress of China” ស្លៀកតែសារូ។ នៅក្នុងកម្មវិធីនេះ អ៊ូ ម៉ីនាង ក៏ទទួលបានពានតារាសម្ដែងស្រីប្រចាំឆ្នាំផងដែរ៕
ប្រភព៖ sabay
No comments