ការស្រាវជ្រាវ៖ សម្លឹងមើលដើមទ្រូងស្ត្រីរយៈ១០នាទី ធ្វើឲ្យបុរសកើនអាយុ៥ឆ្នាំ
សុខភាព៖ ការសម្លឹងមើលដើមទ្រូង របស់មនុស្សស្រី អាចធ្វើអោយបុរសៗមានសុខភាពកាន់តែប្រសើរឡើង ជាពិសេសអាចធ្វើអោយកើនអាយុទៀតផង នេះបើ តាមការបង្ហាញពីអ្នកស្រាវជ្រាវជនជាតិ អាល្លឺម៉ង់ ជាមួយនឹងការបន្ថែមថា ការសម្លឹងមើលដើមទ្រូងនេះគឺអាចធ្វើអោយបុរសៗកើនអាយុបាន 5ឆ្នាំទៀតផង ។ ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ការសម្លឹងមើលដើមទ្រូងក្នុងរយៈ ពេល 10 នាទី ស្មើនឹងការធ្វើលំហាត់ប្រាណរយៈពេល 30នាទីឯណោះ ។ បើតាមរយៈ ការវិភាគមួយទៅលើបុរសៗចំនួន 500 នាក់ដែលមានសុខភាពល្អដូចគ្នា បានបង្ហាញឲ្យឃើញថា មានពាក់កណ្តាលនៃពួកគេគឺ មានសុខភាពល្អប្រសើរ និងកើនអាយុបាន 5ឆ្នាំដោយពួកគេបានអនុវត្តន៍ជាប្រចាំក្នុងការសម្លឹងមើលដើមទ្រូង របស់ស្ត្រី ចំណែកឯ ពាក់កណ្តាលទៀតគឺមិនបានអនុវត្តន៍ទេ ។បុរស ដែលសម្លឹងមើលដើមទ្រូងរបស់ស្ត្រី ប្រឈមនឹងជំងឺស្ទះសរសៃឈាមតិចជាង និង មានចរន្តបេះដូងថេរជាងអ្នកដែលមិនបានអនុវត្តន៍ ។ សរុបលទ្ធផលនៃការពិសោធន៏ អ្នកស្រាវជ្រាវបានអោយដឹងថា ការសម្លឹងមើលដើមទ្រូងរបស់ស្ត្រីក្នុងមួយថ្ងៃៗអោយបាន 10នាទី នោះអាចធ្វើអោយបុរសកើនអាយុបាន 5ឆ្នាំ ៕
No comments