Header Ads

Breaking News

គូស្នេហ៍​តារា​ថៃទាំង​ ៨​គូសម្រេច​បែក​គ្នា​គ្មានស្រណោះ​ ​ក្នុង​ឆ្នាំ​ ២០១៧

ឆ្នាំ​ ២០១៧​ មាន​រឿង​កើត​ឡើង​ជា​ច្រើន​ក្នុង​សង្គម​សិល្បៈ​ប្រទេស​ថៃ​ ជាពិសេស​រឿង​ជម្លោះ​ស្នេហា​បែកបាក់។

ក្នុង​ចំណោម​តារា​ទាំង​នោះអតីត​តារា​ប្រុស​ស្រី​ ៨​គូ​ដែល​ស្រឡាញ់​គ្នា​ស្មោះ​ស្ម័គ្រ​ ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​ឈាន​ដល់​ផ្លូវ​បំបែក​គេច​មិន​ផុត។ តារា​ទាំង​នោះ​មាន៖
១. តារា​សម្ដែង​ Bie Sukrit និង Mo Monchanok


អ្នក​ទាំង​ ២​បាន​ទាក់ទង​ស្រឡាញ់​គ្នា​អស់​រយៈ​ពេល​ ៤​ឆ្នាំ ប៉ុន្តែ​ដោយ​សារ​មិន​ចុះ​សម្រុង​នឹង​គ្នា​ ពួកគេ​ក៏​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​តែ​ម្ដង​ នៅ​ដើម​ឆ្នាំ​ ២០១៧។
២. តារា​សម្ដែង​ Mew Nittha


តារា​ស្រី​រូប​នេះ​ មាន​ទំនាក់ទំនង​ជាមួយ​មិត្ត​ប្រុស​ដែល​មិន​មែន​ជា​អ្នក​សិល្បៈ​ អស់​រយៈ​ពេល​ជាង​ ៧​ឆ្នាំ​ ឯណោះ​ តែ​ទី​បំផុត​ ពួកគេ​ក៏​បាន​ជ្រើស​ផ្លូវ​បែក​តែ​ម្ដង​ កាល​ពី​ខេ​មិថុនា​ ឆ្នាំ ២០១៧។
៣. តារា​សម្ដែង​ Namm Ronnadet និង​ Pang Ornjira



អតីត​គូស្នេហ៍មួយ​នេះ​ បាន​បែក​បាក់​គ្នា​ ក្រោយ​ស្រឡាញ់​គ្នា​ត្រឹម​រយៈ​ពេល​ ៩​ខែ។
៤. តារា​សម្ដែង​ Mac Weerakaniz និង Puifai Natapat
កាល​ពី​ខែ​មិថុនា​ ឆ្នាំ ២០១៧ Mac និង​ Puifai បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន បន្ទាប់​ពី​ចាប់​ដៃ​គ្នា​ជា​គូ​ស្នេហ៍​ក្នុង​ឆ្នាំ ២០១៦។​
៥. តារា​សម្ដែង​ Janie Thienphosuwan និង​ Keung Chalermchai

ទោះ​បី​ស្រឡាញ់​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​សិន​មាន​ជន​ទី​ ៣​មក​ជ្រៀតជ្រែក​ហើយ​ ស្នេហា​ក៏​មិន​អាច​ត​ទៅ​មុខ​ទៀត​បាន​ដែរ។ ជាក់ស្ដែង​ដូច​គូ​ស្នេហ៍​ Janie និង​ Keung ជា​ដើម។
៦. តារា​សម្ដែង​ Aitim និង​ Nicha Nattanicha
ស្នេហា​របស់​អ្នក​ទាំង​ ២​ បាន​ឡាន​ដល់​ផ្លូវ​បញ្ចប់​ អំឡុង​រឿង​ភាគ​ដ៏​ល្បី​ The Cupids Series កំពុង​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​លេខ​ ៣​ថៃ។
៧. តារា​សម្ដែង​ Hi-So Saint និង​ Cris Horwang
ចំណែក​ Cris ក៏​មិន​ខុស​ពី​គូស្នេហ៍​ដែល​បរាជ័យ​រឿង​ស្នេហា​ក្នុង​ឆ្នាំ ២០១៧​ ដែរ ពោល​គឺ​នាង​ និង​សង្សារ​ Hi-So Saint បាន​ចែ​ក​ផ្លូវ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេ​ហើយ។
៨. តារា​សម្ដែង​ Saiparn Apinya
ចុង​ក្រោយ​គឺ​ តារា​ស្រី​ Saiparn បាន​បែក​ពី​មិត្ត​ប្រុស​ដែល​ស្រឡាញ់​គ្នា​ស្មោះ​ស្ម័គ្រ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧៕

No comments