មូលហេតុ និងដំណោះស្រាយ ដែលបណ្តាលឲ្យបុរសឆាប់ចេញទឹកកាមក្នុងពេលរួមភេទ !!
ការបាញ់ទឹកកាមលឿនពេកគឺជាបញ្ហាមួយដែលច្រើនតែកើតជាញឹកញាប់ទៅលើ មនុស្សប្រុសជាច្រើន ក្នុងនោះមានមនុស្សប្រុសប្រមាណ ៣០ ទៅ ៤០% ដែលមានបញ្ហានេះកើតឡើងម្តងម្កាលក្នុងជីវិតរបស់ពួកគេ ។ ការបាញ់ទឹកកាមលឿនពេកអាចទៅជាការសាំចិត្ត ឬអាម៉ាសមុខ។ សំរាប់មនុស្សប្រុសខ្លះ ទៀត ការអាម៉ាសមុខទៅលើការបាញ់ទឹកកាមលឿនពេកអាចធ្វើអោយកើតបញ្ហា ជាមួយនឹងភាពស្និទ្ធស្នាល និងបែកបាក់ចំនងមិត្តភាព។
តើការបាញ់ទឹកកាមលឿនពេកបណ្តាលមកពីមូលហេតុអ្វីខ្លះ?
កត្តាផ្លូវអារម្មណ៍ និងផ្លូវកាយមួយចំនួនអាចវិវិត្តន៍ទៅជាបាញ់ទឹកកាមលឿនពេកបាន ។ វាប្រហែលជាកើតឡើងនៅពេលដែលមនុស្សប្រុសម្នាក់នោះមានការរំភើប ភ្ញោចអារម្មណ៍ភេទខ្លាំងពេក ការភ័យខ្លាច ឬមិនមានអារម្មណ៍ល្អទៅលើដៃគូររួមភេទថ្មីរបស់ខ្លួន។ មូលហេតុផ្សេងៗទៀតដែលច្រើនតែកើតមានដូចជា៖
• ការថប់អារម្មណ៍ក្នុងពេលរួមភេទ
• មានអារម្មណ៍ថាមានកំហុស
• បាក់ទឹកចិត្ត
• ស្ត្រេស(Stress)
• ទំនាក់ទំនងមានបញ្ហា
តើការបាញ់ទឹកកាមលឿនពេកត្រូវព្យាបាល និងដោះស្រាយយ៉ាងដូចម្តេចទៅ?
ការបាញ់ទឹកកាមលឿនពេកភាគច្រើនវានឹងជាវិញដោយឯងៗដោយមិនបាច់ ទាមទារការព្យាបាលអ្វីទេ ។ យើងមានវិធីសាស្ត្រជាច្រើនក្នុងការធ្វើអោយអ្នកកុំអោយឆាប់ចេញ ទឹកកាមពេកក្នុងពេលរួមភេទ ៖
១. វិធីសាស្ត្រអាកប្បកិរិយា៖
វិធីមួយមួយប្រភេទនេះគឺមានប្រយោជន៍សំរាប់ច្រើនជាង ៩៥% ទៅលើមនុស្សប្រុសណាដែលមានការឆាប់ចេញទឹកកាមពេក ។ ការព្យបាលប្រភេទនេះ អ្នកត្រូវតែវឹកហាត់គ្រប់គ្រងការបាញ់ទឹកកាមរបស់អ្នកដោយខ្លួនឯង ឬជាមួយដៃគូ។
• វិធីចាប់ផ្តើម និងបញ្ឈប់៖ អ្នក ឬដៃគូរបស់អ្នកនឹងនឹងត្រូវភ្ញោចលិង្គរបស់អ្នករហូតដល់រូប អ្នកមានអារម្មណ៍ថាអ្នកប្រហែលជាជិតចេញទឹកកាមហើយ ។ បន្ទាប់មកត្រូវបញ្ឈប់ការ ភ្ញោចនេះរយៈពេលប្រមាណ ៣០វិនាទីសិន ។ នៅពេលមួយអ្នកដែលបានត្រលប់មករកភាពដើមវិញដោយសារការភ្ញោចជា លើកដំបូង ចូរធ្វើការភ្ញោចបែបនេះដដែលម្តងទៀត ។ ដំនើរការមួយនេះត្រូវតែធ្វើចុះឡើងៗ ៣ ទៅ៤ដងមុនពេលអ្នកអនុញ្ញាតអោយខ្លួនរបស់អ្នកទទួលបានចំនុចកំពូល ។
• វិធីច្របាច់៖ អាចមានប្រសិទ្ធភាពដូចគ្នានឹងវិធីខាងលើដែរ ។ នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកប្រហែលជានឹងត្រូវបាញ់ទឹកកាមចេញ ហើយ អ្នក ឬដៃគូររបស់អ្នកត្រូវតែច្របាច់ក្បាលលិង្គរបស់អ្នកថ្នមៗរយៈពេល ៣០វិនាទីសិន។ អ្នកត្រូវធ្វើដូច្នេះម្តងហើយម្តងទៀតជាច្រើនដងមុនពេលដែលអ្នក អនុញ្ញាតអោយខ្លួនរបស់អ្នក ទទួលបាននូចចំនុចកំពូល ។
លើសពីនេះទៅទៀត ការប្រើវិធីសាស្ត្រអាកប្បកិរិយា អ្នកប្រហែលជាចង់ព្យាយាមគិតអំពីការមិនផ្ចង់ស្មារតី ។ ឧទាហរណ៍ថា ខណៈពេលដែលអ្នកកំពុងភ្ញោចក្នុងការរួមភេទ ចូរអ្នកគិតអំពីឈ្មោះកីឡាករម្នាក់ដែលអ្នកចូលចិត្ត។
២. ជំនួយខាងសាតិអារម្មណ៍៖
ភាពថប់អារម្មណ៍ ការបាក់ទឹកចិត្ត និងបញ្ហាក្នុងអារម្មណ៍ផ្សេងៗទៀតអាចនឹងធ្វើអោយមានការបាច់ទឹកកាម លឿនជាងធម្មតា ។ ចំពោះបញ្ហាទាំងនេះ ការទៅជួបពិគ្រោះ និងសុំជំនួយពីអ្នកឯកទេសខាងចិត្តសាស្ត្រ វិកលវិទ្យា ឬអ្នកព្យាបាលខាងការរួមភេទប្រហែលជាមានប្រយោជន៍សំរាប់អ្នក ។ ការដែលត្រូវព្យាបាលទាំងពីរអ្នក ក៏ប្រហែលជាប្រការមួយអាចជួយបានដែរប្រសិនបើបញ្ហាទំនាក់ទំនងរបស់ អ្នកទាំងពីរធ្វើអោយមានការចេញទឹកកាមលឿនពេ
៣. រួមភេទឲ្យបានច្រើនដង៖
ពាក្យចាស់និយាយថាកាន់តែហាត់កាន់តែពូកែ។ គ្មានអ្វីដែលអាចធ្វើឲ្យបុរសម្នាក់អាចគ្រប់គ្រងសិល្បៈនៃការពន្យារពេលចេញទឹកកាម ជាងការរួមភេទឲ្យបាន ច្រើនដងនោះទេ។ ជាពិសេសបើសិនជាមូលហេតុរបស់វាជាការថប់អារម្មណ៍វិញនោះការប្រឈមមុខ និងភាពភ័យខ្លាចបែបនេះជាទៀងទាត់ នឹងអាចជួយឲ្យ អ្នកយកឈ្នះបញ្ហាបានយ៉ាងមានប្រសិទ្ធភាព ។
៤. ដកដង្ហើមជ្រៅៗ៖
ហេតុផលមួយដែលអ្នកឆាប់ឈានដល់ចំណុចកំពូលពេកនោះគឺ ការភ័យខ្លាចហេតុដូច្នេះហើយទើបគេទាមទារឲ្យអ្នកប្រើពេលដកដង្ហើម ជ្រៅៗក្នុងពេល រួមភេទដើម្បីពន្យារពេលការចេញទឹកកាម។ ការដកដង្ហើមជ្រៅៗអាច ធ្វើឡើងតាមរយៈការដកដង្ហើមចូលតាមច្រមុះហើយទប់ រយៈពេល៣វិនាទីហើយដក ដង្ហើមចេញវិញតាមមាត់។ ចូរធ្វើបែបនេះមុនពេលចាប់ផ្តើមសកម្មភាពលើគ្រែឬ កំពុងតែចាប់ផ្តើមសកម្មភាព ៕
No comments