Header Ads

Breaking News

មកដឹងពីតំបន់​ក្តៅ​សាច់​របស់​នារីៗ​ក្រៅពី​ទ្វារមាស​និង​សុដន់​ដែលបុរសៗមិនសូវចាប់អារម្មណ៍

មនុស្ស​ប្រុស​ភាគច្រើន​ពិតជា​ដឹង​ពី​កន្លែង​ដែល​មនុស្ស​ស្រី​ចង់​អោយ​ស្ទាបអង្អែល​ហើយ ប៉ុន្តែ​វា​នៅ​មាន​កន្លែង​ជាច្រើន​ទៀត​ក្រៅពី​ទ្វារមាស សុដន់ និង​កំប៉េះគូថ​។ ទោះបីជា​កន្លែង​ទាំងនោះ​សម្បូរ​ទៅដោយ​ចុង​សរសៃប្រសាទ​ច្រើនជាងគេបង្អស់​ក៏ដោយ ក៏​ពេលខ្លះ​នៅតែ​មិនមាន​ប្រយោជន៍​ដដែល​។ ការប្រើ​វិធី​ស្ទាប​អង្គែ​ល​គួបផ្សំ​នឹង​ការ​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ និ​រួមភេទ គ្រាន់តែ​ផ្តល់​ការសប្បាយ​មួយចំនួន​ដល់​នាង​ប៉ុណ្ណោះ ដូច្នេះ​អ្នក​គួរតែ​សិក្សា​បន្ថែមទៀត​លើ​កន្លែង​ផ្សេងៗ​ដូចខាងក្រោម​នេះ​។​


សក់​ 

ការថែរក្សា​សក់​អោយ​នឹង​ស្រស់​ស្អាត​មិន​ត្រឹមតែ​ជួយ​លើកទឹកចិត្ត​ដល់​របៀប​កាច់​ស្ទីល​របស់​មនុស្ស​ស្រី​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​កាត់បន្ថយ​ភាព​តានតឹង​របស់​នាង​បានដែរ​។ ការប្រើ​ដៃ​របស់​អ្នក​ទៅ​អង្អែល​សក់​ក្បាល​របស់​នាង​ថ្នមៗ​អាច​ធ្វើអោយ​នាង​ព្រឺ​ឆ្អឹងខ្នង​បាន ហើយ​អ្វី​ដែល​នាង​ពេញចិត្ត​បំផុត​នោះ​គឺ​ការប្រើ​ម្រាមដៃ​អង្អែល​ជា​រង្វង់​នៅ​កញ្ចឹងក​។​

កញ្ចឹងក

​ ​នៅ​ពេល​អ្នក​អង្អែល​ដល់​កញ្ចឹងក​ហើយ ចូរ​ថើប​នៅ​កន្លែង​នោះ​ថ្នមៗ​ទៅ​។ បើ​តាម​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជប៉ុន កញ្ចឹងក​មនុស្ស​ស្រី​មាន​ការទាក់ទាញ​អារម្មណ៍​ខ្លាំងណាស់​។ ចំពោះ​សម័យ​បច្ចុប្បន្ន​វិញ កញ្ចឹងក​ច្រើនតែ​ជា​មជ្ឈមណ្ឌល​ដ៏​ស្រើបស្រាល​បំផុត​ដែល​គេ​មើលរំលង ដូច្នេះ​ចូរ​ទាញ​អារម្មណ៍​អ្នក​មក​វិញ​ដើម្បី​ស្ទាប់ និង​ថើប​ពី​គល់​សក់​រហូតដល់​ស្មារ​របស់​នាង​ថ្នមៗ​ទៅ​។​

ឆ្អឹងដងកាំបិត​

​ឆ្អឹងដងកាំបិត​អាច​ធ្វើអោយ​មនុស្ស​ស្រី​កាន់តែ​មាន​រាង​សិច​ស៊ី​។ ហេតុអ្វី​បានជា​អ្នក​មិន​ព្រម​ផ្តល់នូវ​ការ​ថើប និង​អង្អែល​ទៅលើ​សម្រស់​របស់​វា​ផង​? ចូរ​យកចិត្តទុកដាក់​ចំពោះ​វា​នៅ​ពេល​ដែល​នាង​មិន​ទាន់​ដោះ​សម្លៀកបំពាក់ ដោយ​គ្រាន់តែ​ដោះ​ឡេវអាវ​ដើម្បី​បង្ហើប​អោយ​ដល់​ប៉ុណ្ណោះ​។​ ​

ក្រោយ​ជង្គង់​

​កន្លែង​មួយ​នេះ​ច្រើនតែ​បុរស​មិន​បាន​គិត​ដល់​នោះទេ ប៉ុន្តែ​តាម​ការពិត​វា​គឺជា​កន្លែង​មួយ​ដ៏​មាន​រំញោច​បំផុត​។ ការ​បរ​បោស​អង្អែល​ថ្នម​នៅ​ពីក្រោយ​ជង្គង់​តាម​ការ​លូក​ពិ​ក្រោម​សំពត់​នៅ​ទី​សាធារណៈ​នឹង​ជួយ​ទាញអារម្មណ៍​នាង​រួចជាស្រេច​នៅពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​។ វា​ក៏​មិនត្រូវ​ភ្លេច​ធ្វើ​របៀប​នេះ​នៅ​ពេល​អ្នក​នៅ​តែ​ពីរ​នាក់​ដែរ​។​

​បាតដៃ​ ​

បាតដៃ​របស់​មនុស្ស​ស្រី​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​អាច​ផ្តល់នូវ​ការយកចិត្តទុកដាក់​បន្តិចបន្ទួច​ដោយ​មិន​មាន​អ្វី​ធ្វើ​អោយ​ទើសចិត្ត​នោះទេ​។ ការ​ត្រដុស​លើ​បាតដៃ​របស់​នាង​នឹង​ផ្តល់​ជា​អារម្មណ៍​ស្រើបស្រាល​ព្រមទាំង​ជា​រំញោច​ដ៏​ខ្លាំងក្លា​មួយ​ផង​ដែរ​។​ ​

ស្លឹកត្រចៀក​

​ការ​ស្ទាបអង្អែល ការ​ថើប និង​ការ​ខាំ​ស្លឹកត្រចៀក​របស់​នាង​តិចៗ នឹង​ផ្តល់​ជា​សេចក្តីសុខ​ដល់​នាង​បាន​កាន់តែ​ច្រើន ព្រោះ​វា​ជា​សរីរាង្គ​ទន់ៗ​ដែល​មាន​រំញោច​ដ៏​ខ្លាំង ហើយ​ស្ត្រី​ភាគច្រើន​ចូលចិត្ត​អារម្មណ៍​នៃ​ការប្រើ​បរបេ​មាត់​មក​ត្រដុស​ត្រចៀក​ពួកគេ​ណាស់​។ អ្នក​អាច​ថើប​នៅ​ជុំវិញ​ត្រចៀក​របស់​នាង​ទៀត​បាន ប៉ុន្តែ​មិន​ត្រូវ​ប្រើ​អណ្តាត​លូក​ចូលទៅក្នុង​ត្រចៀក​ឡើយ​។​ ​

ប្រអប់ជើង​

​ប្រសិនបើ​ការងារ​របស់​មនុស្ស​ស្រី​តម្រូវ​អោយ​ប្រើ​ជើង​ច្រើន​ធ្វើការ ចូរ​ផ្តល់អោយ​នាង​នូវ​ការ​ម៉ាស្សា​ប្រអប់ជើង​ពីរ​បី​ក្បាច់​ទៅ​ដើម្បី​បន្ធូរ​នូវ​អា​ការៈនឿយហត់​។ ដើម្បី​ម៉ាស្សា​បាន​ត្រឹមត្រូវ ចូរ​ធ្វើ​ជាមួយ​នឹង​ប្រេង​ម៉ាស្សា ឬ​ឡូ​សិន​។ កុំ​ភ្លេច​យកចិត្តទុកដាក់​លើ​ម្រាមជើង កែងជើង និង​គែម​ជើង​របស់​នាង​ផង ព្រោះ​មនុស្ស​ស្រី​ខ្លះ​ចូលចិត្ត​អោយ​គេ​ជញ្ជក់​មេជើង ហើយ​ខ្លះ​ទៀត​ក៏​មិន​ចូលចិត្ត​ដែរ ដូច្នេះ​ចូរ​សួរ​នាង​សិន​។

ភ្លៅ​ខាងក្នុង

​​ការ​ស្ទាបអង្អែល​នៅ​ភ្លៅ​ខាងក្នុង​របស់​នាង​ដោយ​មិន​អោយ​ប៉ះ​ទៅ​ដល់​ទ្វារមាស នឹង​អាច​ផ្តល់​ជា​ការ​ដាស់តឿន​ដល់​អារម្មណ៍​ដ៏​រំភើប​ផ្លូវភេទ​អស្ចារ្យ​មួយ​បាន​។ ចូរ​ប្រើ​ដៃ និង​មាត់​បរ​បោស​អង្អែល និង​ថើប​ភ្លៅ​ខាងក្នុង​របស់​នាង​ដើម្បី​បញ្ជូល​អារម្មណ៍​អោយ​ស្រើបស្រាល​បំផុត​។​

​ត្រគាក​

​ការយកចិត្តទុកដាក់​ទៅលើ​កន្លែង​មួយ​ចំនួន​លើ​អាង​ត្រគៀក​របស់​នាង​គឺជា​គំនិត​ដ៏​ល្អ​មួយ ហើយ​អ្នក​ក៏​គួរតែ​កុំ​ទាន់​តក់ក្រហល់​វាយលុក​ដល់​ទ្វារមាស​របស់​នាង​នៅពេល​ស្ថិត​គៀក​នឹង​កន្លែង​នោះដែរ​។ ការ​លូកលាន់​នៅ​ភ្លៅ​ខាងក្នុង ការ​ថើប និង​ការ​លិឍ​ជុំវិញ​អាង​ត្រគៀក​របស់​នាង​គួរតែ​ធ្វើ​រហូតដល់​នាង​សុំ​អោយ​អ្នក​ធ្វើ​អ្វីមួយ​ច្រើន​ជាង​នេះ​៕

No comments