ពាក់មី ទម្លាយអាថ៌កំបាំងខ្លួន ធ្លាប់ត្រូវប្រពន្ធចាប់បានចូលផ្ទះសំណាក់ ជាមួយស្រីផ្សេង (មានវីដេអូ)
ភ្នំពេញ៖ លោក ពាក់មី មិនត្រឹមតែជាតារាកំប្លែង ដ៏មានប្រជាប្រិយភាពនោះទេ ប៉ុន្តែលោកក៏ជាអ្នក សរសេរនិងដឹកនាំរឿងម្នាក់ផងដែរ។ ហើយរឿងដែលលោកធ្លាប់ ដឹកនាំកន្លងមក សុទ្ធសឹងតែទទួលបាន ការគាំទ្រច្រើន ពីទស្សនិកជន។
ដោយឡែក នាពេលប៉ុន្មានម៉ោងមុន តារាកំប្លែងរូបនេះ បានទម្លាយអាថ៌កំបាំងរបស់ខ្លួន ដោយបានធ្វើការLive វីដេអូពីផេកហ្វេសប៊ុក របស់លោកផ្ទាល់ អំឡុងពេលជិះឡានជាមួយ ប្រពន្ធកូនរបស់ខ្លួន។
ដោយផ្អែកទៅលើវីដេអូLive ប្រមាណ១៤នាទីរបស់លោក បានឲ្យដឹងថា៖ “លោកធ្លាប់មានប្រវត្តិ ប្រពន្ធចាប់បានពេលលោក ចូលផ្ទះសំណាក់ជាមួយស្រីផ្សេង” ពាក់មីបានបន្តទាំងនិយាយផងសើចផងទៀតថា “លោកខំកុហកប្រពន្ធថារវល់ថត ប៉ុន្តែបែរជាត្រូវប្រពន្ធចាប់បានពេលពាក់អាវ ក្រៅខាងខុស ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែខោក្នុង ក៏លោកស្លៀកខុសដែរ”។
ទោះជាយ៉ាងណាក្តី មហាជនពិតជាអស់សំណើចនឹងលោក ពាក់មី ដែលហ៊ាននិយាយ អាថ៌កំបាំងរបស់ខ្លួន ប្រាប់មហាជនបែបនេះ ប៉ុន្តែលោក បានបញ្ជាក់ប្រាប់ថា ប្រុសណាក៏ខូចដែរ តែលោកខូចមិនដែលភ្លេចប្រពន្ធកូននោះទេ៕
បើចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
![](https://s4.kh1.co/98/981038f88577e115eca086fb289df5d82584d105.jpg)
![](https://s4.kh1.co/91/912291c0d71967e6844c31e2d55639cf6b3ae20e.jpg)
![](https://s6.kh1.co/81/81c82a84892879a3ba5dec1988aaed6b91995dba.jpg)
No comments