Header Ads

Breaking News

ការ​រួម​ភេទ​ជួយ​រក្សា​សម្រស់​​របស់​​អ្នក​​អោយ​​នៅ​​ក្មេង​​មែន​​ទេ​?

អាយុ​វែង​ទេ ​ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​អោយ​សម្រស់​របស់​អ្នក​នៅ​ក្មេង​ទៀត​ផង​។ ​នេះ​បើ​តាម​សៀវភៅ​អប់រំ​ផ្លូវភេទ​មួយ​។​ លោក​ដា​វី​ដ​វី​ក​ អ្នក​និ​ព​ន្ឋ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​ “​អាថ៌​កំបាំង​កំពូល​ក្មេង​”​បាន​សួរ​មនុស្ស​ប្រុស​ និង​ស្រី​ ចំនួន​៩៥​នាក់ ​ដែល​មាន​អាយុ​ចន្លោះ​ពី​៣០ ​ទៅ​១០១​ឆ្នាំ​ អំពី​ជីវិត​ស្នេហា​របស់​ពួក​គេ​។ ​ក្រោយមក​គាត់​បាន​យក​រូបថត​របស់​អ្នក​ទាំងនោះ​ ទៅ​អោយ​គណ​ក​ម្មា​ការ​វាយតម្លៃ​មួយ​ដែល​ត្រូវ​បាន​ស្នើ​អោយ​ស្មាន​អំពី​អាយុ ​មនុស្ស​ទាំងនោះ​។​ជា​មធ្យម​មនុស្ស​ប្រុស​ និង​ស្រី ​ដែល​រួម​ភេទ​ទៀងទាត់​ ត្រូវ​បាន​គេ​វាយតម្លៃ​មាន​ថា​ក្មេង​ជាង​អាយុ​ពិត​ចំនួន​៤​ ទៅ​៧​ឆ្នាំ​។ ហេតុផល​នោះ​ប្រហែលជា​ការ​រួម​ភេទ​បង្កើន​ការ​ផលិត​អ័រម៉ូន​ សម្រាប់​ការ​លូតលាស់​ខ្លួន​មនុស្ស​ដែល​ធ្វើ​អោយ​សាច់ដុំ​មាំ​ល្អ​ និង​មិន​អោយ​មានការ​យារ​ ឬ​ជ្រួញ​។

No comments