ចង់បានកូនរួមភេទ មុនអូវុលជ្រុះ
ជារឿយៗខ្ញុំតែងតែទទួលបានសំនួរសួរថា តើយើងធ្វើដូចម្តេចឲ្យមានកូនដូចក្តីប្រាថ្នា? ពាក់ព័ន្ធ និងសំនួរនេះដែរ ក៏មានចម្លើយ ច្រើនណាស់ដែលអ្នកខ្លះឆ្លើយ ដូចនេះ ដូចនោះ តែលទ្ធផលដែលគេច្រើននោះមិនដូចអ្វីដែលខាងគ្រូពេទ្យ ប្រាប់ទាល់តែសោះ ដោយសំអាងតែលើក្បួនដែលគេបានចង់ ក្រងខុសៗ និងការដឹងតៗគ្នាដោយមិនជាក់លាក់។ ចង់បានកូន មានដៃគូរស្នេហាច្រើនណាស់ដែលចង់បានកូនតែការចង់របស់គេមិនសមប្រកប ឡើយ ។ពេលខ្លះដៃគូរស្នេហា រួមភេទតែផ្តេសផ្តាស ដោយមិនចំនឹងថ្ងៃ មុនដែលអូវុលទុំជ្រុះ និងថ្ងៃ ដែលអូវុលជ្រុះតែម្តង។ ប្រការនេះហើយដែលជាហេតុធ្វើឲ្យដៃគូរស្នេហាមិនអាចមានកូន ។ បើសិនជាដៃគូរស្នេហចង់បានកូនប្រកបដោយក្តីបំណង គឺគួររួមភេទ មុនអូវុលទុំជ្រុះតែម្តង មានន័យថា រួមភេទ មុន ១ ថ្ងៃ ឬ ២ ថ្ងៃ មុនអូវុលជ្រុះ ។ផ្ទុយមកវិញ មានមនុស្សជាច្រើនគិតថា ក្រោយពីរួមភេទ ហើយស្ត្រីមិនគួរក្រោកភ្លាមនោះទេ គួរតែដេកសណ្តូកខ្លួនឲ្យបានយូរ ដើម្បីឲ្យមេជីវិតឈ្មោលអាច នៅបានច្រើន ជួបជាមួយនឹង មេជីវិតញី តែអ្វីៗទាំងអស់នេះវាមិនពិតទាល់តែសោះឡើយ តាមពិតទៅ ខណៈពេលដែលកំពុងរួមភេទ មេជីវិតឈ្មោលបានទៅជួ ប និងមេជីវិតញី រួចរាល់ហើយ ស្របពេលដែលដៃគូរទាំងសងខាងឈានដល់ចំណុចកំពូលនោះ៕
No comments