៧ ប្រការធ្វើឱ្យសិចកាន់តែផ្អែមល្ហែម
គូស្នេហ៍ដែល បានស្រឡាញ់គ្នា អស់កាល យូរថ្ងៃខែ ឬ ស្វាមីភរិយា ដែលបាន រួមរស់នៅ ជាមួយគ្នា ច្រើនឆ្នាំ ប្រសិនបើ ពេលនេះ មានអារម្មណ៍ ថាកើតការ នឿយណាយ ឬ រកាំ ចិត្តចំពោះគ្នា ញឹកញាប់ ហើយភាព ផ្អែមល្ហែម ដែល ធ្លាប់តែមាន កាលពី មុនមក បាន រលាយបាត់ អស់ទៅជា បន្តបន្ទាប់ ។ សញ្ញាបែបនេះ មិនល្អទេ គប្បីប្រញ្ញាប់ ស្រោចស្រង់ បើពុំនោះ ភាពសៅហ្មង កាន់តែកើតមាន ច្រើនឡើង ជាងនេះ បន្ថែមទៀត ជាក់ជាពុំខាន ។
នេះជាវិធី ៧ ប្រការ អាចជួយ ស្រោចស្រង់ ជីវិតស្នេហា របស់អ្នក ឱ្យមាន ភាពផ្អែមល្ហែម និង ស្អិតល្មួតឡើង មួយកម្រិតវិញ ។ ១ – និយាយស្តីទាក់ទងរកគ្នា អ្នកខ្លះដោយសារ ការខឹង ឬ មិនពេញចិត្ត រឿងអ្វីមួយ តែងទុកភាគី ម្ខាងទៀត ចោល ឬ និយាយពាក្យ មិនសមរម្យ ញឹកញាប់ ។ ការធ្វើដូច្នេះ មិនល្អទេ ពីព្រោះ កាន់តែ រុញ បញ្ហាឱ្យធ្លាក់ក្នុង ស្ថានភាព អាក្រក់ ថែមទៀត ។
ទាំងបុរសស្ត្រី ត្រូវចងចាំថា ការនិយាយ ទាក់ទងគ្នា វាជារឿងមួយ ចាំបាច់ មិនអាច ខ្វះបានទេ ។ បញ្ហាខ្លះដែល ជួបភាពតានតឹង ប៉ុន្តែបើអ្នកចេះ លើកមក និយាយ ជា មួយគ្នាដោយ ពាក្យផ្អែមល្ហែម និងមាន ហេតុផលនោះ ពេលខ្លះ រឿងអាក្រក់ សោះនឹងប្រែ ត្រឡប់មក បរិយាកាស ប្រសើរ ឡើងវិញ ។ រឿងរ៉ាវ ជម្លោះវិវាទ បានរលាយ បាត់ទៅ ហើយស្នាម ញញឹមញញែម ស្រស់ស្រាយ នឹងកើតឡើង ព្រមជាមួយដែរ ។ ២ – បង្កើតពាក្យគន្លឹះប្រើ ក្នុងសេចក្តីស្នេហា គូស្នេហ៍ ឬស្វាមីភរិយា គប្បីចេះបង្កើត ពាក្យជាគន្លឹះ ណាមួយ សម្រាប់ទុក ប្រើក្នុងសេចក្តី ស្នេហា ឬ ការចង់ នែបនិត្យគ្នា ។ ពាក្យសេចក្តី ស្នេហា អាចជា ការហៅឈ្មោះ ពាក្យសម្រាប់ ការចង់រួមរ័ក ឬ សូម្បីតែ សាសង ផ្អែមល្ហែម ពេលនៅតែ ពីរនាក់ ជាដើម ។ ការប្រើ ពាក្យពិសេសនេះ នឹងជួយឱ្យអ្នក និង ដៃគូកាន់ តែមានភាព ជិតដិត ខ្លាំងឡើង និង ធ្វើឱ្យអ្នកមាន អារម្មណ៍ថា ត្រូវការគ្នា កាន់តែ ច្រើនឡើង ទៀតផង ។
៣ – ខ្សឹបដោយសម្តីផ្អែមល្ហែម ការនិយាយស្តី ដោយសម្តី វាចាផ្អែមល្ហែម តែងជួយឱ្យ យើងសប្បាយចិត្ត ។ បើតាម គ្រូពេទ្យ ឯកទេស បានឱ្យដឹងថា ការនិយាយ បែបនេះ នឹងជួយឱ្យ ប្រព័ន្ធការពារ មេរោគមាន ភាពរឹងមាំ បំបាត់ភាព តានតឹង ដែលជាជំងឺ ចាំតែយាយី សុខភាព ។ ទោះបីយ៉ាងណា ក៏ ដោយអ្នកត្រូវតែ ចងចាំថា ការដែលយើង ប្រើសម្តី ផ្អែមល្ហែម ដល់ ភាគី ម្ខាងទៀតមុន ឬ ជាអ្នកចាប់ផ្តើម មុននោះ គឺជារឿង ចាំបាច់បំផុត ។ ក្រៅពីនេះ ត្រូវធ្វើបន្តិចម្តងៗ ដោយមិនឱ្យ ដឹងខ្លួន នោះការ ឆ្លើយតប របស់គេ នឹងដូចយើង វិញជាក់ជា ពុំខាន ។ ៤ – ចាប់ដៃគ្នាទៅវិញទៅមក ការដើរដឹកដៃគ្នា ជារឿងមួយ សំខាន់ណាស់ ដែលយើងមិនគប្បី មើលរំលង ឡើយ ពីព្រោះថានៅ ពេលដៃរបស់យើង តោងជាប់ជាមួយគ្នា វានឹងបញ្ជូន អារម្មណ៍ កក់ក្តៅ ដល់ដៃ គូភាគីម្ខាងទៀត ឱ្យបានដឹងថា មានសុវត្ថិភាព និង ជឿជាក់ ។ អារម្មណ៍បែបនេះ ប្រៀបដូច ជា មានមនុស្ស ចាំការពារ និង យកចិត្តទុកដាក់ រាល់បញ្ហា កើតឡើង ជានិច្ច ។ ៥ – ប៉ះអង្អែល ការប៉ះពាល់ ជារឿងអ្នកអាច ធ្វើបានយ៉ាង ងាយណាស់ ហើយអាចធ្វើបាន គ្រប់ពេល វេលាផង ។ យើងអាច បង្ហាញ មនោសញ្ចេតនា នេះគ្រប់ពេល ប៉ុន្តែ យ៉ាងណាឱ្យ ស័ក្តិសមតាម ពេលវេលា និង ទីកន្លែងផងដែរ ។ ការស្ទាប អង្អែល មានតាំងតែពី ការចាប់កាន់ដៃ ឱប ក្រសោប ស្ទាបអង្អែល សរសៃសក់ ឬ សូម្បី តែការ ស្ទាបអង្អែល បបោសអង្អែល ដោយសេចក្តីស្នេហា ក្នុងបន្ទប់ជាដើម ។ ៦ – ថើបជញ្ជក់មាត់ នៅពេល ជួបមុខគ្នា ឬ លាទៅណាឆ្ងាយ កុំភ្លេចចាប់ផ្តើម ដោយការថើប មាត់គ្នា ដោយថ្នមៗ ឬ អាចអនុវត្ត បានមុនពេលចូល ដំណេក គ្រប់ពេលវេលា ។ ការថើបនៅពេល ចូលដំណេក នឹងធ្វើឱ្យ ភាគីម្ខាងទៀត មានអារម្មណ៍ កក់ក្តៅ ហើយភាព ស្អិត ល្មួត ផ្អែមល្ហែមនេះ វានឹងកើតឡើង ដោយយើងមិន ចាំបាច់ប្រើការ និយាយ ស្តីឡើយ ។ ៧ – មានសិចញឹកញាប់ រឿងសិចជារឿង សំខាន់ក្នុង ជីវិតប្តីប្រពន្ធ ។ ការមានសិច ជាប់ជាប្រចាំនឹង ជួយពន្យារឱ្យ ជីវិតប្តី ប្រពន្ធ មានភាពយឺនយូរ កាន់តែច្រើនឡើង ។ ចូរមានសិច ជាមួយគ្នានោះ នឹងជួយឱ្យ សុខភាពអ្នក ប្រសើរឡើង ។ តាមការ ស្រាវជ្រាវបាន ឱ្យដឹងថា ការ មានសិច នឹងផ្តល់ ផលប្រយោជន៍ ច្រើនដូចជា ការមានសិច ក៏ប្រៀប ដូចជាការ ហាត់ប្រាណការ មានសិច ៣០ នាទី អាចជួយកាត់ បន្ថយកាឡូរី ដល់ទៅ ៨៥ កាឡូរី ហើយបើ មានសិច ជាមួយគ្នា ក្នុងមួយសប្តាហ៍ ៣ ដង នឹងជួយដុត បំផ្លាញកាឡូរី នៅក្នុងរាងកាយ បានដល់ទៅ ៨.០០០ កាឡូរី ក្នុងមួយឆ្នាំ ៕
No comments