បុរសមានអាវុធតូច គួររិះរកវិជ្ជាគុនសិចមកប៉ះប៉ូវឲ្យនាងបែបណា??
បុរសមានអំណោយពីធម្មជាតិខ្នាតតូច ត្រូវស្វែងរកគន្លឹះពិសេសមកប៉ះប៉ូវតម្រូវចិត្ដនាងវិញ។ តើទំហំប្រដាប់ភេទជាដើមចមធ្វើឲ្យអ្នកធុញថប់អារម្មណ៍មែនទេ? តើអ្នកបារម្ភអំពីប្រដាប់ភេទតូចមិនអាចផ្គាប់ចិត្ដគូស្នេហ៍នៅលើគ្រែមែនទេ? ថ្វីដ្បិតតែលិង្គជាមធ្យមមានប្រវែង ១២,៧ សង់ទីម៉ែត្រយ៉ាងណាក៏ដោយ ក៏បុរសជាច្រើននៅមិនទាន់ប្រាកដប្រជានៅពេលប្រៀបធៀបខ្លួនឯងទៅនឹងតារាសិច ឬងឿងឆ្ងល់ថាតើពួកគេមានសមត្ថភាពជាងបុរសដទៃដែរឬទេ? ប៉ុន្ដែបើអ្នកប្រាកដជាមានទំហំលិង្គតូចខុសខ្នាតមែន កុំទាន់អាលអាក់អន់ស្រពន់ចិត្ដ។ អ្នកនៅតែអាចប្រាកដចិត្ដថា នាងនឹងទទួលបាននូវអារម្មណ៍ពុះកញ្ជ្រោលលើគ្រែដដែល។ ១. រិះរកយុទ្ធសាស្ត្រ ប្លែកៗឲ្យសិចកាន់តែរោលរាល មានវិធីសាស្ដ្រជាច្រើនដើម្បីផ្ដល់នូវសេចក្ដីស្រណុកស្រួលដល់នារីដែលមិនពាក់ព័ន្ធនឹងលិង្គរបស់អ្នក ដូចជា សិចតាមមាត់ ប្រើម្រាមដៃ និងឧបករណ៍សិចជាដើម។ ចូររៀនស្វែងយល់ និងចេះដឹកនាំស្ថានការណ៍។ ដូច្នេះអ្នកនឹងមិនត្អូញត្អែរទៀតទេ។ ២. ធ្វើឲ្យនាងចង់ ពេលអ្នកនៅជាមួយគូស្នេហ៍ អ្នកគួរតែអាចសម្ដែងឲ្យឃើញនូវភាពវិសេសរបស់ខ្លួនដែលនាងគឺជាគោលដៅស្នូលរបស់អ្នក ហើយអ្នកគួរតែផ្ដោតជាសំខាន់ទៅលើតែរូបនាងម្នាក់គត់ក្នុងលោកនេះនាគ្រាដ៏ត្រេកត្រអាលនេះ។ អារម្មណ៍សម្រើបប្រព្រឹត្ដទៅស្របគ្នា ជាពិសេស បើវាជាទង្វើបរិសុទ្ធ។ ប៉ុន្ដែភាគច្រើន គួរត្រូវធ្វើឲ្យនាងមានអារម្មណ៍ថា ខ្លួនស្រស់ស្អាត និងសំខាន់បំផុត។ ការឈានដល់ចំណុចកំពូលរបស់នាងបានកើតឡើងក្នុងផ្លូវចិត្ដ។ បុរសជាច្រើនមានអារម្មណ៍ខ្មាសអៀននឹងទំហំលិង្គរបស់ខ្លួន។ បើនាងមានមន្ទិលសៅហ្មងក្នុងចិត្ដចំពោះសកម្មភាពរបស់អ្នក វានឹងរំលាយសេចក្ដីសុខនាងបាត់។ ប៉ុន្ដែបើនាងដឹងថា នាងជាដួងចិត្ដតែមួយគត់របស់អ្នក ហើយអ្នកផ្ដល់សេចក្ដីសុខតាមរយៈការវាយលុកលើរាងកាយនាងសព្វកន្លុកកន្លៀតពេលនោះហើយដែលនាងលែងថ្លែងពីទំហំប្រដាប់ភេទ។ ចូរឲ្យប្រាកដថា អ្នកត្រូវបំពេញបំណងនាងឲ្យអស់ពីចិត្ដពីថ្លើម។ ៣. ចំណាយពេលដោយអត់ធ្មត់ ចូរចំណាយពេលកម្ដៅសាច់ដុំច្រើន! ប្រដាប់ភេទតូចមិនជាថ្វីពីព្រោះយើងមានឈុតឆាកប្រយុទ្ធច្រើនបែបច្រើនសណ្ឋាន ទាំងការថើបបបោសអង្អែល ប្រើមាត់ ឬអណ្ដាតជាដើម។ ចូរធ្វើឲ្យប្រាកដថានាងគួរតែជាអ្នកឈានដល់ចំណុចកំពូលមុន សឹមអ្នកឡើងឋានសួគ៌តាមក្រោយ។ ៤. ទំនាក់ទំនង ជជែកជាមួយនាង និងសិក្សាពីចំណូលចិត្ដរបស់នាង។ អ្នកនឹងត្រូវតែអភិវឌ្ឍជំនាញដ៏ទន់ភ្លន់ដើម្បីសម្រេចបាននូវផ្លែផ្កាល្អក្នុងឆាកជីវិតផ្លូវភេទ។ នោះហើយគឺជាវិធីទំនាក់ទំនងគ្នាជាមួយនាង៕
No comments