វឌ្ឍនាកា ជួយបឹងកេតតទល់ជាមួយក្រុមវៀតណាម នាជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិ
![](https://image.thmeythmey.com/pictures/2017/12/12/thumb2/front_credit_.jpg)
ដោយ: សឿន វណ្ណឌេត
ភ្នំពេញ៖ ក្រុមបឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមភ្ញៀវ Sanna Khanh Hao FC របស់វៀតណាម សម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship 2017 នាល្ងាចថ្ងៃទី១៣ ខែធ្នូ។ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលទើបបញ្ចប់កិច្ចសន្យាខ្ចីជើង១រដូវកាលជាមួយ Fujieda MYFC បានអះអាងថា រូបគេបានត្រៀមខ្លួនរួចរាល់ ក្នុងការជួយបឹងកេត និងស្នើឲ្យអ្នកគាំទ្រ ចូលរួមទស្សនាឲ្យបានច្រើនកុះករ។
កីឡាករ ចាន់ វឌ្ឍនាកា ដែលទើបបញ្ចប់កិច្ចសន្យាខ្ចីជើង១ រដូវកាល ជាមួយក្លិបក្របខណ្ឌលីកលំដាប់ទី៣ របស់ជប៉ុន Fujieda MYFC កាលពីថ្មីៗ នឹងជួយបឹងកេត តទល់ Sanna Khanh Hao FC របស់វៀតណាម នាការប្រកួតជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship ល្ងាចថ្ងៃទី១៣ ធ្នូ នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ការប្រកួតជើងទី១ នៅលើទឹកដីវៀតណាម កាលពីថ្ងៃទី៩ ខែធ្នូ ក្រុមទាំងពីរ បានបញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤។
![](https://image.thmeythmey.com/pictures/2017/12/12/thumb2/1__credit___1_.jpg)
ទោះបីមានរយៈពេលខ្លី សម្រាប់វឌ្ឍនាកា ក្នុងកាបន្ស៊ាំខ្លួនជាមួយក្រុមទ្រនំចាស់ តែខ្សែប្រយុទ្ធឆ្នើមរូបនេះ អះអាងថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួយក្រុមជើងឯកលីក កំពូលឆ្នាំ២០១៦ មួយនេះ។ «ខ្ញុំបានត្រៀមខ្លួនរួចរាល់ សម្រាប់ការចូលរួមជាមួយក្រុមបឹងកេត។ ខ្ញុំបានចូលហ្វឹកហាត់ជាមួយគ្នា ហើយពួកយើងបានរៀបចំក្រុមមួយដ៏ល្អ សម្រាប់ជំនួបតទល់ជាមួយក្រុមវៀតណាម ហើយខ្ញុំសង្ឃឹមថា នឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា»។ នេះជាការលើកឡើងរបស់ វឌ្ឍនាកា ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីព្រឹកថ្ងៃទី១២ ធ្នូ នៅសណ្ឋាគាភ្នំពេញ។
![](https://image.thmeythmey.com/pictures/2017/12/12/thumb2/1__credit___2_.jpg)
ជាមួយគ្នានេះគ្រូបង្វឹកក្រុមបឹងកេត លោក ហៅ សុជាតិ ជឿជាក់ថា ការបង្ហាញវត្តមានរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនា ក្នុងក្រុមបឹងកេតនឹងធ្វើឲ្យតំបន់ប្រយុទ្ធក្រុមលោកកាន់តែខ្លាំងនិងមានភាពមុតស្រួចជាងមុន។ លោកអះអាងថាសម្រាប់ការប្រកួតជើងទី២ នៅលើដីកម្ពុជា នឹងមានការស៊ុតបញ្ចូលទីតិចជាងការប្រកួតនៅលើទឹកដីវៀតណាម។
![](https://image.thmeythmey.com/pictures/2017/12/12/thumb2/cheat.jpg)
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតនិយាយពេលចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួត
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហៅ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖«កាលប្រកួតជើងទី១ យើងបានភ្លាត់ឲ្យគេទាត់ចូលទីលឿនៗពេកដោយសារយើងនៅមានបញ្ហាច្រើននៅតំបន់ការពារ។ យើងនឹងពង្រឹងតំបន់ការពារឲ្យបានល្អនិងត្រៀមប្រយុទ្ធឲ្យខ្លាំងជាងមុន ជាពិសេស ការប្រកួតថ្ងៃស្អែកយើងនឹងផ្ដោតលើប្រព័ន្ធការពារឲ្យបានច្រើន»៕

No comments