អ្នកជំនួញរុស្ស៊ីម្នាក់ ទិញរថយន្តចាស់ៗតម្លៃថ្លៃពីបរទេស មកលក់នៅកម្ពុជា
ដោយ: នាយយ៉ាន
ព្រះសីហនុ៖ នៅកម្ពុជា មានមនុស្សចាប់អារម្មណ៍នឹងឧបករណ៍ប្រើប្រាស់បុរាណៗ និងបានរកទិញ ឬប្រមូលរក្សាទុកកាន់តែច្រើនទៅៗ ក្នុងនោះក៏មានអ្នកចាប់អារម្មណ៍ខ្លាំងរថយន្ដ ឬទោចក្រយានយន្ដបុរាណ ដែលគេហៅថា classic ដែរ។ ដោយហេតុនេះហើយ ទើបអ្នកជំនួញជនជាតិរុស្ស៊ី មួយរូប ដែលកំពុងរស់នៅក្នុងខេត្តព្រះសីហនុ បានប្រមូលយករថយន្តចាស់ៗជាច្រើនគ្រឿងដាក់តាំងលក់ នៅក្នុងអរគាអគារ២ជាន់ ដែលមានយន្តហោះពីសម័យមុនពីលើដំបូលផង។ មានរថយន្ដទាំងអស់ប្រមាណ១២ ទៅ១៥គ្រឿង ត្រូវបានដាក់តាំងនៅក្នុងអគារ ដែលស្ថិតនៅតំបន់ Vitory Hill ដែលពីខាងលើឆ្នេរជ័យជម្នះ នៃខេត្តព្រះសីហនុនេះ។
សេដ្ឋីរុស្ស៊ីដដែល ក៏បានបង្កើតទំព័រហ្វេសប៊ុកមួយ ដើម្បីផ្សព្វផ្សាយពីរថយន្តចាស់ៗទាំងនេះដែរ ឈ្មោះថា Classic Cars Cambodia ។ ទំព័រមួយនេះ បង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៤ ផ្សព្វផ្សាយតែរថយន្តចាស់ៗប្រភេទធំ និងប្រភេទកីឡា ដែលសុទ្ធតែថ្លៃណាស់មានតែសេដ្ឋីប៉ុណ្ណោះ ដែលអាចទិញបាន។ រថយន្តចាស់ៗទាំងនោះ មានដូចជាម៉ាក Auburn និង Chevrolet ពីសហរដ្ឋអាមេរិក Bugatti ពីប្រទេសបារាំង Aston Martin ពីប្រទេសអង់គ្លេស Mersedes McLaren ពីប្រទេសអាលឺម្ល៉ង់ និងអង់គ្លេស ជាដើម៕

No comments