Header Ads

Breaking News

ខ្សោយ​ផ្លូវ​ភេទ អ្នក​វិទ្យា​សាស្ត្រ​ណែនាំ​បុរស​ស្វែង​រក​កន្លែង​​ពន្លឺ​ភ្លឺ​ខ្លាំង​

ការ​ស្រូប​ពន្លឺ​ភ្លឺ​ច្បាស់ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់បុរស​​។ ក្រុងរ៉ូម: ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ការ​ស្រូប​ពន្លឺ​ខ្លាំង​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​សម្រាប់​បុរស​អាយុ​ចាប់​ពីខ្ទង់​ ៤០ ឆ្នាំ​ឡើង​។ ការ​សិក្សា​នេះ​ត្រូវបាន​ធ្វើ​ឡើង​បន្ដ​ពីការ​ស្រាវជ្រាវ​កន្លងមក​ដោយ​បាន​បង្ហាញ​ថា ចំណង់​តណ្ហា​បុរស​ប្រែ​ប្រួល​ទៅ​តាម​រដូវ​ ដោយ​ធ្លាក់ចុះ​ខ្លាំង​នៅ​រដូវរងា​ដែល​មិន​សូវមាន​ពន្លឺ​ព្រះអាទិត្យ។ ការ​សិក្សា​បាន​ផ្ដោត​លើ​បុរស​អាយុ​លើសពី ៤០ ឆ្នាំ ពីព្រោះ​ម្នាក់​ក្នុង​ចំណោម ៤ នាក់​នៅ​អាយុ​ស្របាល​នេះ​រមែង​ជួប​នៅបញ្ហា​ផ្នែក​ចំណង់​ផ្លូវ​ភេទ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អ៊ីតាលី​តាម​ដាន​បុរស ៣៨ ឆ្នាំ ដែល​មាន​បញ្ហា​មួយ​ចំណោម​ពីរ​ ដូចជា ខ្វះ​ចំណង់​ផ្លូវភេទ ជំងឺ​អស់​ចំណង់​ផ្លូវ​ភេទ​សូន្យ​ឈឹង ឬ​ជំងឺ​លែង​មាន​អារម្មណ៍​រួមភេទ​។ បន្ទាប់​មក ពួកគេ​ត្រូវបាន​ធ្វើ​តេស្ដ​ឡើងវិញ​ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បានរក​ឃើញ​ថា អ្នក​ដែល​បាន​ប៉ះនឹង​ពន្លឺ​ខ្លាំង​ បាន​រាយ​ការណ៍​ពី​កម្រិត​កំណើន​នៃ​ចំណង់​ផ្លូវភេទ​ ៣ ដង​លើស​មុន។ សាស្ដ្រា​ចារ្យ អេនដ្រៀល​ ហ្វាហ្គី​អូលីនី ដែល​បាន​ធ្វើ​ការ​សិក្សា​ជាមួយ​ក្រុម​ការងារ​នៅ​សាកល​វិទ្យា​ល័យ​ស៊ាណា បាន​និយាយ​ថា​៖ «​កម្រិត​អ័រម៉ូន​តេស្ដូ​ស្ទើរ៉ុន​ដែល​កើន​ឡើង​ជួយ​បង្កើន​ភាព​ត្រេក​ត្រអាល​ផ្លូវ​ភេទ»។ លោក​បាន​បន្ថែម​ថា មិន​ទាន់​ដល់​ពេល​ត្រូវ​ណែនាំ​វិធី​ព្យាបាល​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្ដែការ​ព្យាបាល​ប្រើ​ពន្លឺ​អាចជា​វិធី​សាស្ដ្រ​ល្អ គួរសាក​ល្បង។ ការ​សិក្សា​បាន​សម្គាល់​ថា មាន​មូលហេតុ​ជា​ច្រើន​ទៀត​ដែល​នាំឲ្យ​ជួប​បញ្ហា​ខ្វះ​ចំណង់​ផ្លូវ​ភេទ ហើយ​វិធី​ព្យាបាល​ក៏​អាស្រ័យ​លើ​ដើមចម​របស់​វាផង​ដែរ៕

No comments