Header Ads

Breaking News

ស្ដាប់​ស្ត្រី​រៀប​ការ​រួច​ ប្រាប់​មូល​ហេតុ​ដែល​នាង​ចូល​ចិត្ត​បិទ​ភ្លើង​រួម​មេត្រី​

ស្ត្រី​រៀបការ​មាន​កូន​រួច​ខ្លះ​បិទ​ភ្លើង​រួម​មេត្រី​ក្នុង​ទីង​ងឹត​ព្រោះ​បាត់​បង់​ជំនឿ​ចិត្ដ​លើ​រាង​កាយ​របស់​ខ្លួន។ បន្ទប់​គេង​គឺ​ជា​កន្លែង​ឯក​ជន​បំផុត​ដែល​អាច​ឲ្យ​អ្នក​ដោះ​ខោអាវ​បង្ហាញ​ដង​ខ្លួន​ធម្មជាតិ​ចំពោះ​គូស្នេហ៍​យ៉ាង​សេរី។ ប៉ុន្តែ​ បច្ចុប្បន្ន​ ស្ត្រី​កាន់​តែ​ច្រើន​នាក់​បែរជា​មាន​ការ​ខ្មាស​អៀន បារម្ភ មិន​ហ៊ាន​ជម្រុះ​រប​ស់​បិទ​បាំង​ប្រាណ​ ដោ​យ​សារតែ​ស្អប់​ខ្ពើម​រាង​កាយ​ខ្លួន​ឯង មិន​ចង់​បញ្ចេញ​ឲ្យដៃ​គូ​ឃើញ។

មូលហេតុ​ដែល​ស្ត្រី​បិទ​ភ្លើង​ដឹកដៃ​គ្នា​ឡើង​ឋាន សួគ៌​ សុដន់​យារធ្លាក់ ស្នាម​សង្វារ ស្នាម​វះកាត់​ឆ្លង​ទន្លេ ​ក្បាល​ពោះ​ខ្លាញ់ ស្នាម​ជ្រួញ ទាំង​នេះ​គ្រាន់​តែ​ជា​ហេតុ​ផល​ត្រួសៗ​ដែល​ធ្វើ​ឲ្យ​ស្ត្រី ជាពិ​សេស​អ្នក​ម្ដាយ​ថម​ថយ​រូប​ឆោម​ក្រោយ​សម្រាល​កូន បាត់​បង់​ជំនឿ​ចិត្ត​ក្នុងការ​អាក្រាត​កាយ​ចំពោះ​មុខ​ដៃគូ។ ដូច្នេះ​ពួកនាង​មាន​តែ​ជ្រើស​រើស​វិធី​រួមភេទ​ក្នុង​ទីង​ងឹត ឬ​បដិសេធ​មិន​ឲ្យ​ដៃគូ​ប៉ះតែ​ម្ដង​ដើម្បី​លាក់​បាំង​ចំណុច​ខ្សោយ​របស់​ខ្លួន។ ស្ត្រីប៉ុន្មាន​នាក់​ដែល​ជួប​វិបត្តិ​មិនហ៊ាន​ស្រាត​មុខ​ដៃគូ​ ការ​ស្ទាប​ស្ទង់​មតិបាន​រក​ឃើញ​ថា ស្ត្រី​រៀបការ​រួច​ពីរ​នាក់​ក្នុង​ចំណោម ៣ នាក់ ស្អប់​មិន​ចង់​ឃើញ​រាង​ខ្លួន​ឯង​ក្នុង​សភាព​ស្រាត ហើយ ៦០ ភាគ​រយ​ចៀស​វាង​ការ​ដោះ​ខោអាវ​នៅ​មុខ​កញ្ចក់ កុំ​ថាឡើយ​សិច​ជាមួយ​ដៃគូ​នៅទី​ភ្លឺ​ច្បាស់​ក្រឡែត​នោះ។ ការ​រួម​ភេទ​ក្នុង​ទីង​ងឹត​គឺ​ជា​ទំនោរ​ថ្មី ឬ​ចាស់? អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង​ស្នេហា​អ្នកស្រី ខេរិន ស្មេតលី បាន​រៀបរាប់​ថា កាល​ពី​ជំនាន់​មុន សម័យ​ដែល​ក្រុម​គ្រួសារ​គ្នា​ច្រើន​គេង​ក្នុង​បន្ទប់​តែ​មួយ សិច​គឺជា​រឿង​ដែល​ត្រូវ​ដំណើរ​ការ​យ៉ាង​ស្ងប់​ស្ងាត់ ក្នុង​ទីង​ងឹត​កំបាំង​ភ្នែក​អ្នក​ដទៃ។ មុន​សង្គ្រាមលោក​លើក​ទី ២ មិនមាន​អ្នកណា​ហ៊ាន​ស្រាត​ខោអាវ​រួម​មេត្រី​នៅក្នុង​បន្ទប់​ភ្លឺ​ច្បាស់​ក្រឡែត​ឡើយ​ ព្រោះ​សម័យ​នោះ ការ​ធ្វើ​ដូច្នេះ​ត្រូវ​បាន​គេ​ចាត់់​ទុក​ថាជា​រឿងហ៊ាន​ជ្រុល​ ឬ​ឥត​កេរ្តិ៍​ខ្មាស។ ទើបតែ​នៅ​ទសវត្សរ៍ ៦០ និង​៧០ ដែល​សកម្មភាព​ត្រូវ​បាន​នាំ​យក​មក​ប្រតិបត្តិ​នៅ​ទី​មាន​ពន្លឺ​ភ្លើង ហើយ​ដៃគូ​ទាំង​សងខាង​មាន​ភាព​ក្លាហាន​ស្រាត​ននល​គក​ចំពោះ​មុខ​គ្នា។ ការ​រួម​មេត្រី​បិទ​ភ្លើង​សម័យ​បច្ចុប្បន្ន​គឺ​ជា​បញ្ហា​ជំនឿ​ចិត្ត​ ដោយ ឡែក សម័យ​បច្ចុប្បន្ន ស្ត្រី​មួយ​ចំនួន ពិសេស​អ្នក​រៀបការ​រួច​បែរ​ជា​ខ្មាស អៀន​មិន​ហ៊ាន​ស្រាត​ខោអាវ​ចំពោះ​មុខ​ស្វាមី ទៅ វិញ។ តួយ៉ាង​ដូចជា អ្ន កស្រី ស៊ីឡា អ៊ីនស៍ អាយុ ៣៤ ឆ្នាំ បាន​រំឭក​ថា៖ «ពេល​ទើប​រៀបការ​ថ្មីថ្មោង ពួក​យើង​ឡើង​ឋាន​សួគ៌​បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង។​ខ្ញុំ​មោទ​នភាព​ចំពោះ​ដង​ខ្លួន​ដ៏​ស្រលូន និង​ដើម​ទ្រូង​ដ៏ណែន​ក្បំ​របស់ខ្ញុំ​ណាស់​។ ប៉ុន្តែ​ក្រោយ​ពី​សម្រាល​កូន​រួច ខ្ញុំ​លែង​ហ៊ាន​ស្រាត​ចំពោះមុ​ខ​ស្វាមី​ខ្ញុំ ហើយ​ខ្ញុំ​តែង​តែ​ទាម​ទា​រ​បិទ​ភ្លើង»។ ដូចគ្នា​នេះ​ដែរ​អ្នកស្រី រ៉ាឆែល ហ្គីប​សិន វ័យ ៣៤ ឆ្នាំ ជា​អ្នក​ម្ដាយ​កូន​បី​នាក់ បាន​រៀបរាប់​ថា៖ «ខែ​ខ្លះ​ខ្ញុំសឹង​តែ​មិន​បាន​ឡើង​គ្រែ​ជាមួយ​ស្វាមី​ផង ហើយ​រាល់​លើក​ដែល​ពួកយើង​រួមភេទ គាត់​ត្រូវ​គោរព​តាម​លក្ខ​ខណ្ឌ​របស់​ខ្ញុំ គឺ​បិទ​ភ្លើង និង​ហាម​ប៉ះពាល់​កន្លែង​ផ្សេង​ទៀត​ដែល​មិន​ចាំ​បាច់»។​ ការ​ផ្ដល់​ប្រឹក្សា​ពី​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​សិច​សាស្ត្រ​ អ្នកស្រី ខេរិន ស្មេតលី ផ្ដល់​អនុសាស ន៍​ថា ស្ត្រី​រៀបការ​រួច​គួរតែ​សួរ​ខ្លួនឯង​ថា «តើ​យើង​ចង់​ស្អាត​ដើម្បី​បង្ហាញ​អ្នក​ណា?» ប្រសិន​បើ​ស្វាមី​យើង​គាត់​ទទួល​យក​រូបរាង​យើង​បាន​ហើយ តើ​ភរិយា​នៅ​មាន​មន្ទិល​អ្វីទៀត?​

No comments