Header Ads

Breaking News

តើយប់​ដំបូង​ប្រុសៗ ​ធ្វើឲ្យ​មនុស្ស​ស្រី​ឈឺចាប់​ខ្លាំង​ណាស់​មែនទេ?

មនុស្ស​ប្រុស​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ការ​ឈឺចាប់​ច្រើន​យ៉ាង៖ ​ពួក​គេ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ខូចចិត្ត ​អាចធ្វើ​ឲ្យ​មនុស្ស​ស្រី​ភ្លេច​អស់​នូវអ្វីៗ ហើយ​តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះបាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ក៏អាច​ធ្វើ​ឲ្យ​រាងកាយ​មនុស្ស​ស្រី​មាន​ការឈឺ​ចាប់​ផងដែរ។

តាម​ការ​សិក្សា​ទៅ​លើស្ត្រី​ចំនួន ​៣៩ នាក់ ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅក្នុង​ទីក្រុង​ឡុងដ៍ ​បាន​បង្ហាញពី​របៀប​ដោះស្រាយ​ការ​ឈឺចាប់​អាស្រ័យ​លើ​វត្ត​មាន​ដៃគូ​របស់​ពួកគេ។ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ឲ្យ​ដៃគូរបស់​អ្នក​ទៅនៅ​បន្ទប់រង់ចាំ​ទេ តែ​រឿងនេះ​ក៏​ល្អម្យ៉ាង​ដែរ​ចំពោះ​​មនុស្ស​ស្រី​ដែល​ចង់​គេច​ពី​ ភាពស្និទ្ធិ​ស្នាល​នៃ​ស្នេហា។ មនុស្ស​ស្រី​កាន់​តែ​គេច ​បទ​ពិសោធន៏​ឈឺចាប់​របស់​ពួក​នាង​នឹងកាន់​តែ​មាន​ច្រើន នៅ​ពេល​មាន​វត្តមាន​របស់​គូស្នេហ៏​នាងលើក​ក្រោយ។

ស្របពេល​ជាមួយ​គ្នានេះ​ដែរ ចំពោះ​មនុស្សស្រី​ដែល​ចង់​បានភាព​ស្និទ្ធស្នាល​ចំពោះ​សេចក្តី​ស្នេហា វត្តមាន​របស់​គូស្នេហ៏​ពិត​ជា​គ្មាន​ការ​ឈឺចាប់​ឡើយ។ លោកស្រី​វេជ្ជបណ្ឌិត ​ob-gyn ​Marielena ​Guerra បាន​និយាយថា វា​មិន​ពិតទេ​ដែល​ថា វត្តមាន​គូស្នេហ៍​របស់​អ្នក អាច​ធ្វើឲ្យ​អ្នក​មាន​ការ​ឈឺចាប់។ វា​អាស្រ័យ​លើទំនាក់​ទំនង​របស់​អ្នក ថាតើ​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ដោយ​របៀប​ណា។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មិន​ជឿជាក់ ឬគ្មាន​ទំនុក​ចិត្ត បទ​ពិសោធន៍​នៃ​ការ​ឈឺចាប់​របស់​អ្នក​នឹង​កាន់​តែច្រើន​ឡើង នៅ​ពេល​មាន​វត្ត​មាន​គូស្នេហ៍​របស់​អ្នក​ ដោយ​មិន​គិត​ដល់​ពីផល​ប្រយោជន៍ និង​ការ​ជួយ​របស់​គាត់។

តាម​ការ​សិក្សា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនា​វដ្តី Pain ​នៅក្នុង​ឆ្នាំ ២០១៤ ​បាន​ឲ្យ​ដឹងថា ​មនុស្ស​ស្រី​ដែល​គ្មាន​ទំនុក​ចិត្តលើ​សេចក្តី​ស្នេហា​នឹង​ទទួល​រងការ​ឈឺចាប់​ច្រើន ហើយ​ទាមទារ​ការ​ព្យាបាល​ក៏ច្រើន​ដែរ បើប្រៀប​ធៀប​ជាមួយ​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​សេចក្តី​ស្នេហា។ សរុប​សេចក្តី​មក ការ​ផ្តល់​កំណើត​ឲ្យ​កូន​មិនមែន​ជា​ការ​ឈឺចាប់​ឡើយ។ វា​ជា​បទ​ពិសោធន៍​យ៉ាង​សំខាន់​សម្រាប់​ជីវិត។ ​ដូច្នេះ​ត្រូវ​ធ្វើវា​ឲ្យបាន​ល្អ ឲ្យ​មាន​សុភមង្គល​បំផុត៕

សុខភាពផ្លូវភេទ

No comments