Header Ads

Breaking News

ឆន សុ​វ​ណ្ណ​​រាជ ​​រំលេច​​ពាន​​រង្វាន់​មហោ​ស្រព​តន្រ្តី ​មិត្ត​ភាព​អាស៊ាន​​នៅ​​ចិន​ ឆ្នាំ​ ២០១៧​

Content image - Phnom Penh Post

ភ្នំពេញៈ នា​​ពេល​ថ្មីៗ​នេះ​ស្រាប់​តែ​ តារា​ចម្រៀង​ប្រុស​លំដាប់​ជួរ​មុខ​នៃ​​ផលិត​កម្ម​ហង្សមាស​ លោក ឆន សុវណ្ណរាជ បាន​នាំ​ពាន​រង្វាន់​មួយ​តំណាង​ឲ្យ​ប្រទេស​ជាតិ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ ​​​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​​​ផ្អើល និង​ អប​អរ​សាទរ​ផង​ដែរ​ពី​មហាជន​ជា​អ្នក​គាំទ្រ​។​​
លោក ឆន សុវណ្ណរាជ បង្ហាញ​​អារម្មណ៍​រំភើប​ចិត្ត​របស់​ខ្លួន​ដោយ​ការ​បង្ហើរ​សារ​តាម​អ៊ីន​ស្តា​​ក្រាម​ថា៖ «ពិត​​​​ជា​​​​មាន​​​មោ​​​​ទ​ន​ភាព និង​ជា​កិត្តិ​យស​ធំ​មួយ ក្នុង​នាម​ខ្ញុំ​បាទ​ជា​កូន​ខ្មែ​រ​មួ​​យ​រូប ពិតជា​រំភើប​ និង​សប្បាយ​​​ចិត្តនឹង​ពាន​រង្វាន់​មហោ​ស្រព​តន្រ្តី​មិត្ត​ភាព​ អាស៊ាន​​នៅ​ប្រទេស​ចិន​ឆ្នាំ​២០១៧ (Chin​ese ​Asian ​Music​ Friendship Award 2017)»។
Content image - Phnom Penh Post

​មុន​ពេល​ចេញ​ដំណើរ​ទៅ​ចូល​ក្នុង​កម្ម​វិធី ​ដែល​ទើប​តែ​ទទួល​បាន​នេះ លោក ឆន សុវណ្ណ​រាជ ក៏​បាន​បង្ហោះ​សារ​ប្រាប់​ពី​ការ​ចេញ​ដំណើរ​របស់​ខ្លួន និង​ក្រុម​ផង​ដែរ​ថា៖ «​អរុណ​សួ​​​​​ស្តី​បាទ! ថ្ងៃ​នេះ​ខ្ញុំ​បាទ និងក្រុម​ការងារ​ជាច្រើន​អ្នក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញ​ដំណើរ​ទៅ​ចូល​រួម​សម្តែង​ក្នុង​កម្ម​វិធី​មហោ​ស្រ​ព​តន្រ្តី​ចម្រៀង​​អាស៊ាន​នៅ​ប្រទេស​ចិន នេះ​គឺ​ជា​កិត្តិ​យស​មួយ​​ដ៏ពិសេស​សម្រាប់​ខ្ញុំបាទ​ដែល​​បាន​ចូលរួម​សម្តែង​ក្នុង​កម្ម​វិ​ធី​នេះ។​ លា​សិ​ន​ហើយ​!​ណា​​បង​ប្អូន​ទាំង​អស់​គ្នា​ ជួប​គ្នា​សប្តាហ៍​ក្រោយ​»។​
មុន​នោះ​ផងដែរ តារាចម្រៀង​ល្បី​ប្រចាំ​ទ្រនំហង្សមាស រូបនេះ​​​ក៏បាន​បង្ហោះ​រូបថត​សកម្មភាព​នៅ​ប្រទេស​ចិន​ជាហូរ​ហែរ ភ្ជាប់ជាមួយ​សំណេរ​ថា៖ «រូបភាព​ទាំង​អស់​នេះ គឺ​ជា​ការ​សម្ដែង​របស់​ខ្ញុំ​បាទ​នៅ​ក្នុង​ព្រឹត្តិការណ៍ មហោស្រព​តន្ត្រី​មិត្តភាព​ចិន-អាស៊ាន ២០១៧ កាល​ពី​យប់​មិញ​នេះ។ សូម​​​អរគុណ​ដល់​គណៈ​ប្រតិភូ​ ប្រទេស​ចិន ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​សម្រាប់​ក្រុម​ការងារ​ទាំងអស់ ជាពិសេស​បណ្ដា​អ្នក​គាំទ្រ​គ្រប់​ប្រទេស​អាស៊ាន​ទាំង​អស់​ផង​ដែរ។ ខ្ញុំបាទ​​សូម​អរគុណ​​ដល់​​គណៈប្រតិភូ​​ប្រទេស​​កម្ពុជា ដែល​បាន​​ផ្ដល់​​កិត្តិយស​​ដល់​​រូប​ខ្ញុំ​បាទ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំមួយ​នេះ ៕​
Content image - Phnom Penh Post
Content image - Phnom Penh Post

No comments