Header Ads

Breaking News

គួរ​ធ្វើ​របៀប​ណា​បើ​នាង​មិន​ចាប់អារម្មណ៍​សិច​សោះ

​មនុស្ស​ប្រុស​ភាគច្រើន​ត្អូញត្អែរថា ដៃគូ​ខាង​ស្រី​របស់​ពួកគេ​មិន​មាន​ចំណាប់អារម្មណ៍​ខាង​ការ​រួមភេទ​ទេ​។ ចូរ​ស្នើរ​សុំ​នាង​ទៅ ប្រសិនបើ​អ្នក​ទើបតែ​រៀបកា​រហើយ​ថ្មីៗ ឬ​ជិត​រៀបការ វា​មិនមែន​ថា​នាង​មិន​មាន​ចំណាប់អារម្មណ៍​លើ​ការ​រួមភេទ​ទេ​។ រឿង​នេះ​ទំនង​ជា​នាង​មិន​ប្រាកដ​ថា​ត្រូវ​ធ្វើ​អ្វី ឬ​ឈឺចាប់​ដោយសារតែ​ការ​គ្មាន​ផាសុកភាព​មួយចំនួន​ដែល​ដាក់​សម្ពាធ​លើ​នាង​មិន ​អោយ​រួមភេទ​។​ ​នេះ​គឺជា​សំណួរចម្លើយ​មួយ​ចំនួន​ដែល​មនុស្ស​ប្រុស​តែងតែ​សួរ​មក​កាន់​ ពួក​យើង​ថា​ហេតុអ្វី​បានជា​ដៃគូ​ខាង​ស្រី​របស់​ពួកគេ​មិន​ចង់​រួមភេទ​។​ ​សំណួរ​៖ មិត្តស្រី​របស់ខ្ញុំ​នៅ​ក្រមុំ តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វី​ខ្លះ​ទៅ​ដើម្បី​រួមភេទ​មិនសូវ​ឈឺចាប់​និង​ផ្តល់​ ការរីករាយ​កាន់តែ​ខ្លាំង​ដល់​នាង​? ​ចម្លើយ​៖ ការ​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ក្រមុំ​មិនមាន​អ្វី​ឈឺចាប់​ខ្លាំង ឬ​ពុំមាន​ផា​សុកភាព​សម្រាប់​ដៃគូ​អ្នក​ឡើយ​។ ប្រសិនបើ​មិត្តស្រី​របស់​អ្នក​នៅ​ក្រមុំ​មែន សន្ទះ​ព្រហ្មចារីយ៍រប​ស់នាង​ប្រហែល​នៅ​មិន​ទាន់​ដាច់រ​ហែក​ទេ​។ ខ្ញុំ​និយាយថា ប្រហែលជា​មិនទាន់​ដាច់​នៅឡើយ​ទេ​ព្រោះ​វា​ជា​សន្ទះ​មួយ​ដែល​អាច​ដាច់រ​ហែក​ បាន​តាមរយៈ​ការ​ហាត់ប្រាណ ឬ​ធ្វើ​ការងារ​ធ្ងន់ ប៉ុន្តែ​វា​នៅតែ​ធ្វើអោយ​មនុស្ស​ស្រី​នៅ​ពេញក្រមុំ​នៅឡើយ​។​ ​ដូច្នេះ ចូរ​រួមភេទ​ដោយ​យឺតៗ និង​ប្រាកដថា អ្នក​បាន​ធ្វើការ​បបោស​អង្អែល​បាន​គ្រប់គ្រាន់​សម្រាប់​មិត្តស្រី​របស់​អ្នក ​ដើម្បី​អោយ​មាន​សម្រើប​ផ្លូវភេទ​។ នៅពេល​រឿងនេះ​កើតឡើង​ហើយ​យក​ល្អ​គួរតែ​សូក​បញ្ចូល​ម្រាមដៃ​មួយ ឬ​ពីរ​ម្រាម​ទៅក្នុង​ទ្វា​មាស​នាង​មុន​ពេល​អ្នក​ចាប់ផ្តើម​បញ្ចូល​របស់​ដែល​ ត្រូវ​បញ្ចូល​ពិតប្រាកដ​។ រឿងនេះ​នឹង​ជួយ​អោយ​មិត្តស្រី​របស់​អ្នក​ផ្លាស់ប្តូរ​យឺតៗ និង​ត្រៀម​ខ្លួន​សម្រាប់​រួមភេទ​។ ជាមួយគ្នានេះដែរ អ្នក​គួរតែ​សុំ​អោយ​នាង​ប្រាប់​អ្នក​ថា​តើ​នាង​ចង់បាន​យឺត និង​ជ្រៅ​ប៉ុណ្ណា​ដែរ​។ ប្រសិនបើ​មាន​ការឈឺចាប់ ឬ​គ្មាន​ផា​សុកភាព​ច្រើន (​ការឈឺចាប់​តិចតួច​មិនមែន​ជា​រឿង​ដែល​ត្រូវ​បារ​ម្មណ៍​ទេ​) យក​ល្អ​អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ទឹករំអិល​បន្ថែម​ព្រោះ​វា​គឺជា​ពេលវេលា​ ដំបូង​របស់​នាង ហើយ​នាង​ក៏​មិន​អាច​បញ្ចេញ​ទឹករំអិល​ពី​ធម្មជាតិ​របស់​នាង​បាន​ច្រើន​ដែរ​។​

​ជា​ចុងក្រោយ ការពិត​នោះ​គឺថា អ្នក​មាន​ការបារ​ម្មណ៍​អំពី​នាង​ដើម្បី​បង្ហាញ​ថា​អ្នក​ពិតជា​ យកចិត្តទុកដាក់​ក្នុង​ការផ្តល់​នូវ​ពេលវេលា​ដ៏​ល្អ​ចំពោះ​នាង ហើយ​រឿង​នោះ​វា​នឹង​អាច​កើតមាន​មែន​។​ ​សំណួរ​៖ ប្រពន្ធ​របស់​ខ្ញុំ​មិន​ចាប់អារម្មណ៍​លើ​ការ​រួមភេទ​សោះ​នៅពេល​នាង​ ត្អូញត្អែរ​អំពី​ការ​ក្រហាយ​ក្នុង​ទ្វារមាស​របស់​នាង​។ សូមមេត្តា​ជួយ​ផង​។​ ​ចម្លើយ​៖ អារម្មណ៍​នៃ​ការ​ក្រហាយ​ដែល​ប្រពន្ធ​អ្នក​មាន​ក្នុង​ទ្វារមាស​អាចមាន​ មូលហេតុ​ច្រើន​។ មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​គឺ ការ​កង្វះ​ទឹករំអិល​។ ប្រសិនបើ​ប្រពន្ធ​របស់​អ្នក​មិន​អាច​បង្កើត​ទឹករំអិល​ពី​ធម្មជាតិ​បានទេ ឬ​ទឹករំអិល​មាន​មិន​គ្រប់គ្រាន់​នោះ ការ​រួមភេទ​នឹង​ធ្វើអោយ​នាង​ឈឺចាប់​ខ្លាំង​។ អារម្មណ៍​ក្រហាយ​ក៏​ជា​អារម្មណ៍​ពី​ធម្មជាតិ​មួយ​ដែរ​នៅពេល​រឿង​នេះ​កើតមាន​ ។ អ្នក​អាច​ដោះស្រាយ​វា​បាន​យ៉ាង​ងាយ​តាមរយៈ​ការប្រើ​ទឹករំអិល​បន្ថែម​ជា​ លក្ខណៈ​ជែល ឬ​ក្រែម​។​ ​ទោះបីជា​យ៉ាងណា​ក៏ដោយ បញ្ហា​អាច​ប្រហែល​ជា​ធ្ងន់ធ្ងរ​ដោយសារតែ​មាន​ការបង្ក​រោគ​ក្នុង​ទ្វា​មាសឬ​ វត្តមាននៃ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​។ ដូច្នេះ​ប្រសិនបើ​ទឹករំអិល​សិប្ប​និមិត្ត​មិន​អាច​ជួយ​ដោះស្រាយ​បាន​ទេ អ្នក​គួរតែ​នាំ​ប្រពន្ធ​អ្នក​មក​ជួប​គ្រូពេទ្យ​ទៅ​។​ ​សំណួរ​៖ ប្រពន្ធ​របស់​ខ្ញុំ​មិន​ចាប់អារម្មណ៍​លើ​ការ​រួមភេទ​ទាល់តែសោះ​។ តើ​នាង​កំពុងតែ​ខូច​មុខងារ​ផ្លូវភេទ​មែន​ទេ​? តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វី​បាន​ទៅ​? ​ចម្លើយ​៖ បើ​ គិត​ទៅ​តាម​បច្ចេកទេស គឺ​វា​បែប​នេះ​មែន​។ គ្រប់​ពេល​ដែល​ដៃគូ​រួមភេទ​មួយគូ​មាន​បញ្ហា​ដោយសារ​តែ​ពិបាក​រួមភេទ​នោះ​ ហៅថា ខូច​មុខងារ​ផ្លូវភេទ​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​មុន​ពេល​សម្លឹង​រក​ជម្រើស​ព្យាបាល អ្នក​ត្រូវ​តែ​យល់​ថា​ការ​ខូច​មុខងារ​ផ្លូវភេទ​ត្រូវបាន​ចែក​ជា​ ចំណាត់ថ្នាក់​ចំនួន ៤ ប្រភេទ​៖ ១. ខូច​មុខងារ​ចំណង់​ផ្លូវភេទ​៖ រឿង​នេះ​កើតឡើង​នៅពេល​មនុស្ស​ស្រី​មិន​មាន​ចំណាប់អារម្មណ៍​លើ​ការ​រួមភេទ​ ទាល់តែសោះ ឬ​មិន​សូវ​ចាប់អារម្មណ៍​ដូច​មុន​។ ការ​ខូច​មុខងារ​ចំណង់​ផ្លូវភេទ​ជាធម្មតា​កើតឡើង​តែ​ម្តងម្កាល និង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង (​ដូច​ជា​ក្រោយ​ពេល​សម្រាលកូន ឬ​ប្រសិនបើ​នាង​កំពុង​ស្ថិតក្នុង​ស្ថានភាព​តានតឹង​នៅ​កន្លែងធ្វើការ​)​។​ ២. ខូច​មុខងារ​សម្រើប​ផ្លូវភេទ​៖ រឿង​នេះ​កើតឡើង​នៅពេល​នាង​មិន​មាន​ការ​សម្រើប​ផ្លូវភេទ​ទាល់តែសោះ​។ និយាយ​រួម នាង​មិន​មាន​ការឆ្លើយតប​នឹង​ការភ្ញោ​ច​លើ​ផ្លូវភេទ​ដូចជា​ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​។ ជាមួយគ្នានេះដែរ វា​មានន័យថា នាង​មិន​មាន​ការឆ្លើយតប​នឹង​ការ​រួមភេទ​គ្រប់​គ្នា​ទាំងអស់ មិនមែន​តែ​អ្នក​ម្នាក់​ឯង​នោះ​ទេ​។​ ៣. ខូច​មុខងារ​ឈាន​ដល់​ចំនុចកំពូល​៖ រឿង​នេះ​កើតឡើង​នៅពេល​នាង​មិន​អាច​ទទួលបាន​ចំនុច​កំពូល ឬ​មាន​ការឈឺចាប់​ខ្លាំង​ក្នុង​ពេល​ឈាន​ដល់​ចំនុចកំពូល​។ មនុស្ស​ស្រី​ពិត​ជា​ចាប់អារម្មណ៍​លើ​ការ​រួមភេទ និង​ទទួលបាន​សម្រើប​ណាស់​ប៉ុន្តែ​មិន​អាច​ឈាន​អោយ​ដល់​ចំនុចកំពូល​បាន​។​ ៤. ឈឺចាប់​ពេល​រួមភេទ​៖ រឿង​នេះ​កើតឡើង​នៅពេល​នាង​ឈឺចាប់​ក្នុងពេល ឬ​ក្រោយ​ពេល​រួមភេទ​។

No comments