គុណភាពដំណេក និងជីវិតផ្លូវភេទ
តាមប្រភពពត៌មានវេជ្ជសាស្ត្រអាមេរិក បានរាយការណ៍ថា “កាលពីពេលថ្មីៗនេះ ផ្នែកជំនាញរឿងដំណេក បានធ្វើការស្រាវជ្រាវទៅលើមនុស្សជាងមួយម៉ឺននាក់ដែលមានជាតិសាសន៍ខុសៗគ្នា ដោយបានរកឃើញថា រវាងគុណភាពដំណេក និងសមត្ថភាពជីវិតផ្លូវភេទ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ”។ ប្រសិនបើជារៀងរាល់រាត្រី អាចធានាបាននូវគុណភាពដំណេកឲ្យបានពី ៧ទៅ៨ម៉ោង គឺសមត្ថភាពនៃការរួមភេទ អាចទទួលបាននូវការហាត់ពត់លត់ដំ និងរឹងមាំ។ ផ្ទុយទៅវិញ ប្រសិនបើដំណេកពុំមានសណ្តាប់ធ្នាប់ ការចូលដេកយប់ជ្រៅពេក និងដេកសុបិនច្របូកច្របល់ចូលគ្នាច្រើនពេក សម្រាប់បុរសអាចបណ្តាលឲ្យប្រដាប់ភេទពុំអាចងើបឡើងនៅពេលព្រឹកព្រលឹម។ រីឯស្ត្រីភេទវិញគឺខ្វះជាតិអំបិលនៅក្នុងប្រដាប់ភេទ។ ចំពោះគូស្វាមីភរិយា ដែលរួមដំណេកលើគ្រែតែមួយ ហើយនៅពេលដែលអ្នកណាម្នាក់ដេកបម្រាស់ ឬដេកស្រមុកខ្លាំង ពិតជាអាចរំខានដល់អ្នកម្នាក់ទៀត។ ហើយបញ្ហានេះក៏ធ្លាប់មានគេនិយាយថា យូរៗទៅអាចទម្លាប់បានហើយ ប៉ុន្តែតាមពិតទៅគឺពុំដូច្នោះឡើយ។ ការស្រាវជ្រាវបានបង្ហាញថា ចំពោះអ្នកដែលត្រូវគេរំខានដំណេកហើយខំអត់ទ្រាំយូរៗទៅ អាចបណ្តាលឲ្យប្រព័ន្ធសរសៃប្រសាទចុះខ្សោយ កើតរោគដេកមិនលក់ និងដេកភ្ញាក់ ហើយពេលភ្ញាក់ម្តងៗ តែងតែមានការភិតភ័យ ញ័រដើមទ្រូង។ ឪពុកខ្លះដែលមានកូនតូចដេកលើគ្រែជាមួយ ក៏មានបញ្ហាដំណេកចោទឡើងដែរ ព្រោះណាមួយដេកដោយប្រុងប្រយ័ត្នមិនហ៊ានរើខ្លួន ដោយខ្លាចដេកកិនលើកូន ណាមួយទៀតវាឃ្លាន យំទារបៅនាពេលយប់ជ្រៅ។ ដំបូងត្រូវរិះរកវិធីឲ្យកូនដេកជាមួយម៉ែដោះ(ប្រសិនជាមានលទ្ធភាព) នៅបន្ទប់ផ្សេង និងបន្ទាប់មកចំពោះសត្វចិញ្ចឹម គឺត្រូវហ្វឹកហាត់វា ឲ្យមានទម្លាប់ដេកនៅក្រៅបន្ទប់។ ដូច្នេះប្រសិនបើអាចធ្វើបានដូចការរៀបរាប់ខាងលើនេះ ជឿជាក់ថា ជីវិតផ្លូវភេទរវាងគូស្វាមី នឹងមានភាពសុខដុមរមនា និងអាចឈានទៅដល់កម្រិតកំពូលគ្រប់រាត្រីមិនខាន៕
No comments