វិធីធ្វើអោយលិង្គនៅតែខ្លាំង
សុខភាពលិង្គគឺជាផ្នែកមួយសំខាន់នៃសុខភាពបុរស ។ បញ្ហាលិង្គអាចចង្អុលបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។ បន្ថែមពីលើនេះ, បញ្ហាសុខភាពដែលប៉ះពាល់ទៅលើលិង្គរបស់អ្នកអាចប៉ះពាល់ដល់តំបន់ដទៃ ទៀតនៃជីវិតរបស់អ្នក ដែលបណ្តាលអោយទៅជាស្ត្រេស ឬបញ្ហាទំនាក់ទំនងជាមួយនឹងដៃគូរ និងប៉ះពាល់ដល់ភាពជឿជាក់របស់អ្នកផ្ទាល់។ សូមដឹងពីរោគសញ្ញានៃបញ្ហាលិង្គ និងអ្វីដែលអាចធ្វើទៅបានដើម្បីការពារសុខភាពលិង្គរបស់អ្នក។ តើអ្វីខ្លះដែលប៉ះពាល់ដល់សុខភាពលិង្គ? កត្តាផ្សេងៗគ្នាអាចប៉ះពាល់ដល់សុខភាពលិង្គ ឧទាហរណ៍ៈ - ការរួមភេទមិនមានសុវត្ថិភាពៈ អ្នកអាចមានជំងឺឆ្លងតាមរយៈការរួមភេទប្រសិនបើអ្នករួមភេទដោយមិនបានការពារ។ - ការរួមភេទខ្លាំងក្លាពេក ឬការជួយខ្លួនឯងៈ ប្រសិនបើលិង្គរបស់អ្នកកោងភ្លាមៗ, ការប៉ះទង្គិចអាចបណ្តាលអោយបាក់លិង្គ។ - ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមៈ ការថយចុះលំហូរឈាមដែលត្រូវបានបង្កឡើងដោយជំងឺទឹកនោមផ្អែម និងជំងឺក្រិនសរសៃឈាម អាចបណ្តាលអោយលិង្គមិនឡើងរឹង។ - ថ្នាំ និងការព្យាបាលមួយចំនួនៈ ថ្នាំ និងការព្យាបាលមួយចំនួនអាចប៉ះពាល់ដល់សុខភាពលិង្គ។ ឧទាហរណ៍ៈ ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចយូរពេកបង្កើនហានិភ័យនៃជំងឺឆ្លង មេរោគផ្សិត។ ការកាត់ក្រពេញប្រូស្តាត និងជាលិកាជុំវិញសម្រាប់ការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតនោះ អាចបណ្តាលអោយមានការនោមមិនដឹងខ្លួន និងលិង្គមិនឡើងរឹង។ - ការជក់បារីៈ ការជក់បារីផ្តល់ហានិភ័យទ្វេដងនៃការមិនឡើងរឹងនៃលិង្គ។ - កម្រិតអរម៉ូនៈ ភាពមិនមានលំនឹងនៃអរម៉ូន ដូចជាការចុះខ្សោយនៃអរម៉ូនតេស្តូស្តេរ៉ូន ឬកើនឡើងខ្លាំងពេកនៃអរម៉ូនប្រូឡាក់ទីន, អាចបណ្តាលអោយលិង្គមិនឡើងរឹង។ - បញ្ហាចិត្តសាស្ត្រៈ ជំងឺធ្លាក់ទឹកចិត្តអាចបណ្តាលអោយថយចុះចំនង់ផ្លូវភេទ។ យ៉ាងណាមិញ, ប្រសិនបើអ្នកមានបញ្ហានៃការឡើងរឹងនៃលិង្គ, អ្នកអាចព្រួយបារម្ភនឹងអ្វីដែលនឹងកើតឡើងម្តងទៀត ហើយវិវត្តទៅជាការថប់បារម្ភ និងធ្លាក់ទឹកចិត្ត។ នេះអាចមានបញ្ហា និងនាំអោយអសមត្ថភាពផ្លូវភេទ។ ការប៉ះទង្គិចផ្លូវចិត្ត ដូចជាការរំលោភបំពានលើកុមារ, បញ្ហាទំនាក់ទំនងរវាងគូរស្នេហ៍ និងបញ្ហារូបរាង និងការបន្ទោសខ្លួនឯងអាចនាំអោយមានការឈឺចាប់ដែលត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការរួមភេទ។ - បញ្ហាសរសៃវិញាណៈ ជំងឺដាច់សរសៃឈាមខួរក្បាល, គ្រោះថ្នាក់ឆ្អឹងកងខ្នង និងខ្នង, ជំងឺក្រិនច្រើនកន្លែង និងជំងឺវង្វេងអាចប៉ះពាល់ដល់ការដឹកជញ្ចូនព័ត៌មានពីខួរក្បាលទៅ កាន់លិង្គ, ដែលនេះបណ្តាលអោយលិង្គមិនឡើងរឹង។ - អាយុកាន់តែចាស់ៈ កម្រិតអរម៉ូនតេស្តូស្តេរ៉ូនថយចុះជាធម្មតានៅពេលដែលអ្នកកាន់តែ ចាស់។ នេះអាចនាំអោយមានការថយចុះចំណង់ផ្លូវភេទ, តម្រូវការសម្រាប់ការភ្ញោចបន្ថែមដើម្បីទទួលបាន និងរក្សាភាពឡើងរឹងនៃលិង្គ, ការបញ្ចេញទឹកកាម និងត្រូវការពេលយូរមុននឹងអ្នកទទួលបានការឡើងរឹងនៅពេលបន្ទាប់ក្រោយ បញ្ចេញទឹកកាមនោះ។ - ការចោះក្រវិលៈ ការចោះក្រវិលត្រង់លិង្គអាចបណ្តាលអោយឆ្លងមេរោគនៅនឹងស្បែក និងធ្វើអោយការឡើងរឹងនៃលិង្គយូរ។ តើអ្វីជាបញ្ហាលិង្គដែលជួបញឹកញាប់បំផុត? បញ្ហាដែលអាចប៉ះពាល់ដល់លិង្គរបស់អ្នករួមមានៈ - បញ្ហានៃការមិនឡើងរឹងនៃលិង្គ ឬបញ្ហានៃការបញ្ចេញទឹកកាមៈ នេះអាចរាប់បញ្ចូលនៃការមិនឡើងរឹងនៃលិង្គ, អសមត្ថភាពក្នុងការរក្សាលិង្គអោយឡើងរឹងគ្រប់គ្រាប់សម្រាប់ការ រួមភេទ ឬជាធម្មតាការឡើងរឹងឈឺដែលមិនត្រូវបានបង្កឡើងដោយការភ្ញោចអោយ មានការរួមភេទនោះទេ។ ការព្រួយបារម្ភដទៃទៀតរួមមាន ការមិនបញ្ចេញទឹកកាម, អសមត្ថភាពក្នុងការបញ្ចេញទឹកកាម, ការបញ្ចេញទឹកកាមលឿនពេក, ការបញ្ចេញទឹកកាមឈឺ និងការបញ្ចេញទឹកកាមចូលទៅក្នុងប្លោកនោមវិញ។ - ការឆ្លងមេរោគតាមរយៈការរួមភេទៈ ជំងឺឆ្លងតាមការរួមភេទអាចប៉ះពាល់ដល់លិង្គ ដែលរួមមាន ជំងឺស្វាយប្រមេះជាដើម។ រោគសញ្ញាជាទូទៅអាចរួមមាន នោមឈឺ, ហូរខ្ទុះតាមលិង្គ និងមានពងទឹកត្រង់តំបន់ជុំវិញលិង្គ។ - បញ្ហានៃស្បែកខាងមុខនៃលិង្គៈ បញ្ហាដែលត្រូវបានគេស្គាល់ថា ការមានស្បែកខាងមុខនៃលិង្គវែងពេកកើតមានឡើងនៅពេលដែលស្បែកខាងមុខ នៃលិង្គមិនអាចត្រូវបានទាញផុតពីក្បាលលិង្គ។ ចំណែកបញ្ហាមួយទៀតគឺស្បែកខាងមុខនៃលិង្គមិនអាចត្រូវបានត្រឡប់មក ដូចដើមវិញក្រោយពីត្រូវបានទាញ។ - ជំងឺផ្សេងៗទៀតៈ ជំងឺផ្សិតអាចបណ្តាលអោយឡើងក្រហម ឬបន្ទះសត្រង់លិង្គ។ ការរលាកលើក្បាលលិង្គអាចបណ្តាលអោយឈឺ និងមានហូរខ្ទុះ។ ជំងឺ Peyronie ជាជំងឺមួយដែលទាក់ទងទៅនឹងការវិវត្តមិនធម្មតានៃជាលិកានៅខាង ក្នុងនៃលិង្គ ដែលអាចបណ្តាលអោយលិង្គកោង ឬឈឺនៅពេលឡើងរឹង។ ជំងឺមហារីកលិង្គដែលអាចចាប់ផ្តើមពីមានពងទឹកលើស្បែកខាងមុខនៃ លិង្គ, ក្បាល ឬតួលិង្គ ហើយបន្ទាប់មកប្រែក្លាយទៅជាការរីកលូតលាស់ដែលមានការហូរខ្ទុះ ដែលជាជំងឺកម្រនឹងកើតមាន។ តើអ្វីជារោគសញ្ញានៃបញ្ហាលិង្គ? សូមពិគ្រោះជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកមានៈ - ស្នាមជាំខ្មៅលើលិង្គ - ផ្លាស់ប្តូររបៀបនៃការបញ្ចេញទឹកកាម - ហូរឈាមអំឡុងពេលនោម ឬបញ្ចេញទឹកកាម - មានរបួស ឬស្នាមក្រហមលើលិង្គ ឬនៅក្នុងតំបន់ប្រដាប់ភេទ - លិង្គកោងខ្លាំងដែលបណ្តាលអោយឈឺ ឬរំខានដល់សកម្មភាពនៃការរួមភេទ - មានអារម្មណ៍ថាក្រហាយនៅពេលដែលអ្នកនោម - ហូរខ្ទុះពីលិង្គ - ឈឺខ្លាំងពេលប៉ះលិង្គ តើខ្ញុំអាចធ្វើអ្វីបានដើម្បីរក្សាលិង្គអោយមានសុខភាពល្អ? អ្នកអាចធ្វើតាមជំហានដូចខាងក្រោមដើម្បីការពារលិង្គរបស់អ្នកៈ - ទំនួលខុសត្រូវក្នុងការរួមភេទៈ សូមប្រើប្រាស់ស្រោមអនាម័យ ឬរក្សាទំនាក់ទំនងផ្លូវភេទតែជាមួយមនុស្សម្នាក់ដែលអ្នកស្រលាញ់។ - ទទួលវ៉ាក់សាំងៈ ប្រសិនបើអ្នកមានអាយុតិចជាង២៦ឆ្នាំ, សូមពិចារណាក្នុងការចាក់វ៉ាក់សាំងការពារមេរោគ HPVដើម្បីជួយការពារពីជំងឺលើប្រដាប់បន្តពូជ។ - ធ្វើលំហាត់ប្រាណៈ ការធ្វើលំហាត់ប្រាណកម្រិតមធ្យមអាចបន្ថយហានិភ័យនៃលិង្គមិនឡើងរឹង។ - រក្សាអនាម័យៈ សូមលាងស្បែកខាងមុខនៃលិង្គជាមួយនឹងសាប៊ូ និងទឹក។ - ដឹងពីថ្នាំរបស់អ្នកៈ សូមពិភាក្សានៃការប្រើប្រាស់ថ្នាំ និងឥទ្ធិពលដែលអាចកើតមានជាមួយនឹងគ្រូពេទ្យ។ - សូមយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តៈ សូមស្វែងរកការព្យាបាលចំពោះជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តដទៃទៀត។ - ឈប់ជក់បារីៈ ប្រសិនបើអ្នកជក់បារី, សូមព្យាយាម និងសម្រេចចិត្តដើម្បីបញ្ឈប់ បន្ទាប់មកសួរគ្រូពេទ្យសម្រាប់ការជួយ។ - សូមកំណត់ការផឹកស្រាៈ ប្រសិនបើអ្នកជាអ្នកផឹកស្រា, សូមកំណត់ការផឹកស្ររបស់អ្នក។ - រួមភេទជាទៀងទាត់ៈ ការរួមភេទញឹកញាប់អាចជួយរក្សាមុខងារនៃការឡើងរឹងនៃលិង្គ។ សូមចាំថា បញ្ហាលិង្គមួយចំនួនមិនអាចត្រូវបានការពារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ, ការពិនិត្យលិង្គជាទៀងទាត់ផ្តល់ការប្រុងប្រយ័ត្នដល់អ្នក និងជួយអ្នកអោយរកឃើញពីការប្រែប្រួលនានា។ ការពិនិត្យជាទៀងទាត់អាចជួយធានាថា បញ្ហាដែលប៉ះពាល់ដល់លិង្គត្រូវបានធ្វើរោគវិនិច្ឆ័យបានឃើញឆាប់ៗដែល អាចធ្វើទៅបាន៕
No comments