ប្រេងសាំងថ្លៃ ៣៨៥០រៀល ចាប់ពីថ្ងៃទី១២ ដល់២១ខែធ្នូ
![](https://image.thmeythmey.com/pictures/2017/12/12/thumb2/gaz_station.jpg)
ដោយ: ញ៉ុង ហេង
តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែធ្នូ បានធ្លាក់ថ្លៃបន្តិច។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងធម្មតាថ្លៃ ៣៨៥០រៀលក្នុងមួយលីត្រ ចុះថ្លៃ ៥០រៀល បើធៀបនឹង ១០ថ្ងៃមុន។ រីឯប្រេងម៉ាស៊ូតថ្លៃ ៣៥៥០រៀលក្នុងមួយលីត្រ។ នេះជាតម្លៃប្រេងឥន្ធនៈលក់រាយអតិបរមា ដែលគ្រប់ស្ថានីយលក់ប្រេងទាំងអស់ មិនអាចលក់លើសតម្លៃកំណត់នេះបានឡើយ៕
No comments