រកឃើញតួជំនួសអ្នកនាង សាន ស្រីឡៃ ក្នុងរឿង “រាជនីភូមិគ្រឹះ” ហើយតែ......
ក្រោយពីអ្នកនាង សាន ស្រីឡៃ ត្រូវខ្មាន់កាំភ្លើងបាញ់ បណ្តាលឲ្យបាត់បង់ជីវិតតាំងពីនៅក្មេងវ័យ ជាហេតុធ្វើឲ្យបញ្ហាខ្សែភាពយន្តភាគរឿង “រាជនីភូមិគ្រឹះ” ដែល សាន ស្រីឡៃ សម្តែងជាលើកដំបូង កំពុងតែដំណើរការថតមិនទាន់បានបញ្ចប់នៅឡើយ។ ជាហេតុធ្វើឲ្យខាងផលិតករ ត្រូវការតួជំនួសអ្នកនាង សាន ស្រីឡៃ ដោយមានភិនភាគកម្ពស់ប្រហាក់ប្រហែល នឹងសាន ស្រឡៃ។
បន្ទាប់ពីប្រកាសស្វែងរកជាយូរថ្មីៗនេះមានហ្វេសប៊ុកផេក RHM Family បានឲ្យដឹងថា តួជំនួសអ្នកនាងសានស្រីឡៃ ក្នុងរឿង “រាជនីភូមិគ្រឹះ” នោះគឺកញ្ញា លីនដា ដែលជាតារាសម្តែងមានរូបសម្រស់ស្រស់ស្អាត មានទឹកមុខនិងទេពកោសល្យសម្តែង សាកសមនឹងតួអង្គដែលអ្នកនាង សាន ស្រីឡៃ សម្តែង។ គួរបញ្ជាក់ផងដែរថាឈុតដែលអ្នកនាង សាន ស្រីឡៃ បានសម្តែងនោះ គឺមានសារព័ត៌មានជាច្រើនបានចុះផ្សាយថានឹងមិនកាត់ចោលនោះឡើយ ព្រោះនេះគឺជាស្នាដៃសម្តែងជាលើកដំបូង និងជាលើកចុងក្រោយផងដែរ៕
ប្រភព៖ khmernote

No comments