Header Ads

Breaking News

ស្វាមី PAT NAPAPA នឹងត្រូវជាប់គុកច្រើនឆ្នាំ រហូតដល់ទៅ...!

ថៃ៖ ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់មកហើយថាលោក Benz Racing ជាស្វាមីតារាសម្តែងស្រីថៃល្បីល្បាញនាង Pat Napapa ត្រូវចាប់ខ្លួន និងដាក់ឃុំនៅក្នុងគុកពីបទ «ជួញដូរគ្រឿងញៀនខុសច្បាប់»
ដោយគិតមកដល់ពេលនេះលោក Benz Racing បានជាប់ឃុំនៅក្នុងគុកអស់រយៈពេលជិតកន្លះឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួន។

ហើយកាលពីម្សិលមិញ ក៏មានធ្លាយព័ត៌មានពីការចុះផ្សាយរបស់វេបសាយនៅក្នុងស្រុកថៃថា Benz Racing ស្វាមីតារាស្រី Pat Napapa អាចត្រូវជាប់គុករហូតទៅដល់រយៈពេល ១០ ឆ្នាំឯណោះ យោងតាមការកាត់ទោសកំហុសរបស់ខ្លួន ហើយនឹងត្រូវរឹបអូសយកទ្រព្យសម្បតិ្ត ដែលពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់ទាំងអស់ទៀតផង។

គួរឱ្យដឹងផងដែរថា តារាស្រី Pat Napapa ក៏ធ្លាប់មានការជាប់ពាក់ព័ន្ធនឹងបទល្មើសរឿងក្តីលុយកខ្វក់ ដែលបានមកពីការជួញដូរគ្រឿងញៀនខុសច្បាប់របស់ស្វាមីខ្លួនដែរ ប៉ុន្តែក្រោយមកក៏បានរកឃើញ ថានាងស្អាតស្អំមិនបានជាប់ទាក់ទងនឹងរឿងនេះទេ។
ដោយឡែកលោក Benz Racing ជាស្វាមីត្រូវជាប់ឃុំនៅក្នុងគុក ព្រោះតែប៉ូលិសបានស្រាវជ្រាវឃើញភស្តុតាងថា លោកពិតជាជាប់ពាក់ព័ន្ធជាមួយរឿងក្តីជួញដូរគ្រឿងញៀនខុសច្បាប់ពិតប្រាកដមែន៕










Source: khmerload

No comments