ឃាត់ខ្លួនជនសង្ស័យញៀននឹងល្បែងអាប៉ោង៣នាក់
![](https://kohsantepheapdaily.com.kh/wp-content/uploads/2017/12/Untitled-1-36-780x454.jpg)
ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលឆ្មក់ចាប់ជនសង្ស័យញៀននឹងល្បែងអាប៉ោង១កន្លែង ដោយចាប់ឃាត់ខ្លួនបានចំនួន៣នាក់ ខណៈអ្នកផ្សេងទៀត ដឹងសភាពការណ៍មុនបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល។ ហេតុការណ៍ចុះបង្ក្រាបករណីល្បែងស៊ីសងនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទី ថ្ងៃអង្គារ០៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ គ.ស២០១៧ ស្ថិតក្នុងភូមិអូរកន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2017/12/Untitled-1-36.jpg)
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យលោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរងទទួលផែនព្រហ្មទណ្ឌ បញ្ជាឲ្យលោកវរសេនីយ៍ទោ មាស សុផុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឲ្យលោកអនុសេនីយ៍ កន សារុន នាយផ្នែកព្រហ្មទណ្ឌកម្រិតស្រាល ចុះដឹកនាំកងកម្លាំងក្រោមឱវាទ ធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយកន្លែង (អាប៉ោង) នៅចំណុចកងពលលេង៥៣ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ទី១-ឈ្មោះ ងួន សុជាតិ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកម្មករ ទី០២-ឈ្មោះ អៀង សត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរទាហាន ទី០៣-ឈ្មោះ រ៉ុម ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរទាហាន និងធ្វើការដកហូតបានវត្ថុតាងគ្រាប់អាប៉ោងបានចំនួន០៥គ្រាប់៕
No comments