ម៉ូតផ្ទះទាំង១០ ដែលមានការរចនាម៉ូតយ៉ាងប្រណីតបំផុត រីឯតម្លៃវិញថ្លៃកប់ពពក
អាមេរិក៖ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាននូវជីវិតមួយដែលមានភាពស្រណុកសុខស្រួល ហើយថែមទាំងមានលំនៅដ្ឋានរស់នៅមួយដែលមានផាសុកភាពសមរម្យ។ ក៏ប៉ុន្តែដូចដែលយើងបានដឹងរួចមកហើយថា មិនមែនគ្រប់គ្នាទាំងអស់សុទ្ធតែអាចសម្រេចបាននូវការប៉ងប្រាថ្នានេះបានទេ អ្នកខ្លះមានលទ្ធភាពត្រឹមតែសាងសង់ផ្ទះមួយសមល្មមតាមតែសមត្ថភាពដែលខ្លួនមាន រីឯអ្នកខ្លះទៀតនោះ ចំណាយលុយរហូតទៅដល់ខ្ទង់លានដុល្លារអាមេរិកឯណោះ ដើម្បីទិញផ្ទះដែលមានផាសុកភាពខ្ពស់ឲ្យសាកសមជាមួយនឹងកម្រិតរបស់ពួកគេ ជាក់ស្តែងដូចជាផ្ទះទាំង ១០នេះ អ៊ីចឹង ដូច្នេះហើយ ទើបអ្នកដែលមានទ្រព្យសម្បត្តិច្រើនប្រាថ្នាចង់បានវា។
តើប្រិយមិត្តចង់ដឹងទេថា តើផ្ទះទាំង ១០នោះមានចំនុចប្លែកអ្វីខ្លះ ហើយមានតម្លៃប៉ុន្មាន តោះតាមដានទស្សនាទាំងអស់គ្នា៖
១០. ផ្ទះឈ្មោះ Rybolovlev មានតម្លៃ ៩៥ លានដុល្លារអាមេរិក
ផ្ទះមួយនេះមានបន្ទប់គេងរហូតដល់ ១៨បន្ទប់, មានបន្ទប់ទឹកចំនួន ២២បន្ទប់, ហើយវាមានផ្ទៃដីទំហំ ៣៣ ០០០ ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅជាប់មាត់មហាសមុទ្រតែម្តង។

៩. ផ្ទះឈ្មោះ Silicon Valley Mansion មានតម្លៃ ១០០ លានដុល្លារអាមេរិក
ផ្ទះមួយនេះមានបន្ទប់គេងចំនួនតែ ៥បន្ទប់ប៉ុណ្ណោះ និងមានបន្ទប់ទឹកចំនួន ៩បន្ទប់ អមមកជាមួយនឹងអាងហែលទឹកខាងក្នុង និងខាងក្រៅ។

៨. ផ្ទះឈ្មោះ Fleur De Lys មានតម្លៃ ១២៥ លានដុល្លារអាមេរិក
គេហដ្ឋានដ៏ប្រណីតមួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤១ ០០០ ម៉ែត្រការ៉េ និងមានបន្ទប់គេងចំនួន ១៥បន្ទប់ តែវាមិនមានបន្ទប់ទឹកនោះទេ។

៧. ផ្ទះឈ្មោះ The Manor មានតម្លៃ ១៥០លានដុល្លារអាមេរិក
គេហដ្ឋានដ៏មានតម្លៃមួយនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៥៦ ០០០ ម៉ែត្រការ៉េ ហើយមានបន្ទប់ចំនួន ១២៣បន្ទប់។

៦. ផ្ទះឈ្មោះ The Pinnacle មានតម្លៃ ១៥៥ លានដុល្លារអាមេរិក
មូលហេតុចម្បងដែលធ្វើឲ្យផ្ទះមួយនេះមានតម្លៃរហូតដល់ ១៥៥លានដុល្លារអាមេរិក ព្រោះនៅជុំវិញផ្ទះមួយនេះ វាមានទីលានអាចជិះស្គីបាន និងមានការរចនាម៉ូតខាងក្នុងគួរឲ្យទាក់ទាញ។

៥. ផ្ទះឈ្មោះ Franchuk Villa មានតម្លៃ ១៦១ លានដុល្លារអាមេរិក
ផ្ទះមួយនេះមានបន្ទប់គេងចំនួន ១០បន្ទប់ ហើយថែមទាំងមានជាន់ក្រោមដី ដែលមានអាងហែលទឹក បន្ទប់ទទួលទានអាហារ និងមាន រោងកុន មួយផងដែរ។

៤. ផ្ទះឈ្មោះ The Hearst Mansion មានតម្លៃ ១៦៥ លានដុល្លារអាមេរិក
ផ្ទះមួយនេះមានបន្ទប់គេចំនួន ២៩បន្ទប់ មានអាងហែលទឹកចំនួន ៣ មានរោងកុន ហើយថែមទាំងមានកន្លែងរាំឌីស្គូទៀតផង។

៣. ផ្ទះឈ្មោះ Fairfield Pond មានតម្លៃ ១៩៨ លានដុល្លារអាមេរិក
ផ្ទះដ៏ប្រណីតមួយនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៦៦ ០០០ ម៉ែត្រការ៉េ ដោយមានទីលានលេង បាល់បោះមួយ, មានកន្លែងលេងបោះបូលីងមួយ, និងមានអាងទឹកក្តៅមួយមានតម្លៃ ១៥ ម៉ឺនដុល្លារអាមេរិក។

២. ផ្ទះឈ្មោះ Villa Leopolda មានតម្លៃ ៧៣៦ លានដុល្លារអាមេរិក
ផ្ទះដ៏ប្រណីតមួយនេះមានកម្ពស់ចំនួន ២៧ជាន់ និងមានបន្ទប់គេងចំនួន ១៩បន្ទប់ ហើយមានសួនផ្កាជាច្រើនផងដែរ។

១. ផ្ទះឈ្មោះ Antilla មានតម្លៃ ១ពាន់លានដុល្លារអាមេរិក
ចំនុចដែលធ្វើឲ្យផ្ទះមួយនេះមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារអាមេរិក នោះគឺ វាមានកម្ពស់ទៅលើចំនួន ២៧ជាន់ ហើយនិងមានបន្ទប់ក្រោមដីចំនួន ៦ជាន់ ដោយមានកន្លែងហាត់ប្រាណ, បន្ទប់គេង, បន្ទប់ទឹក, ហើយនិង សួនផ្កាថែមទៀតផង៕

No comments