Header Ads

Breaking News

នេះជាអ្វីដែលស្ត្រីក្នុងវ័យបន្តពូជ ត្រូវតែយល់ដឹងទាំងអស់គ្នា! ជាពិសេសស្រ្តីដែលមានវ័យពី១៨ ទៅ៤៤ឆ្នាំ

ស្រ្តីដែលមានអាយុចន្លោះពី១៨ឆ្នាំ ទៅ៤៤ឆ្នាំគឺត្រូវបានគេចាត់ទុកថាជាស្រ្តីដែលស្ថិតនៅក្នុងវ័យបន្តពូជដែលមានន័យថា ជាអំឡុងពេលដែលស្រ្តីធ្លាក់ឈាមរដូវ និងមានលទ្ធភាពនៅក្នុងការបង្កកំណើតបាន។ ប៉ុន្តែចន្លោះអាយុនៃការធ្លាក់ឈាមរដូវនេះគឺអាចមានការផ្លាស់ប្តូរទៅតាមរបបអាហារ ឬអរម៉ូនរបស់ស្ត្រីនីមួយៗផ្សេងពីគ្នា។
ម្យ៉ាងវិញទៀតរូបរាងកាយរបស់ស្ត្រីមានការផ្លាស់ប្តូរពេញមួយជីវិតតាំងពីចាប់ផ្តើមពេញវ័យ រហូតដល់ពេលអស់រដូវ។ ការផ្លាស់ប្តូរទាំងនេះគឺទាក់ទងទៅនឹងផ្លូវកាយ ផ្លូវចិត្ត និងកត្តាជាច្រើនទៀតដូចជាការមានកូន អាយុ និងកម្រិតអរម៉ូនជាដើម ។
ទន្ទឹមនឹងនេះផងដែរស្ថានភាពនៃការផ្លាស់ប្តូររបស់ស្រ្តីក្នុងវ័យបន្តពូជគឺអាចមានផលប៉ះពាល់ដល់សុខភាពប្រមាណ២០ភាគរយ (ទិន្នន័យនៅសហរដ្ឋអាមេរិក) ដែលកើតមានជំងឺPCOS។ លើសពីនេះទៅទៀត ស្ត្រីដែលស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ៤ឆ្នាំគឺជាជនរងគ្រោះទូទៅបំផុតនៃជំងឺ PCOS មួយនេះ។ 
រូបភាពតំណាង
ហេតុដូចនេះគ្រប់ស្តី្រដែលស្ថិតនៅក្នុងវ័យបន្តពូជទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះរោគសញ្ញានេះទាំងអស់គ្នា។

តើអ្វីទៅជា PCOS (Polycystic Ovary Syndrome) ?

PCOS (Polycystic Ovary Syndrome) គឺជាជំងឺមួយដែលជះឥទ្ធិពលដល់កម្រិតអរម៉ូនរបស់ស្រ្តី និងជាទូទៅវាមានការកើនឡើងនៃកម្រិតអរម៉ូនបុរស ឬ androgens នៅក្នុងខ្លួនរបស់ស្ត្រី។ អតុល្យភាពនៃអរម៉ូននេះបណ្តាលឲ្យស្ត្រីមានធ្លាក់ឈាមរដូវ និងពិបាកនៅក្នុងការមានផ្ទៃពោះ។ 
រូបភាពតំណាង
ក្រៅពីនេះទៅទៀតជំងឺនេះវាមិនសូវលេចចេញនូវរោគសញ្ញានោះទេ ហេតុនេះហើយធ្វើឲ្យមានផលវិបាកចំពោះវេជ្ជបណ្ឌិតនៅក្នុងការធ្វើរោគវិនិច្ឆ័យ។
លើសពីនេះទៅទៀតការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាជំងឺ PCOSនេះវាប្រហែលទាក់ទងនឹងអាំងស៊ុយលីន និងរកឃើញមាននៅលើស្រ្តីដែលមានកម្រិតអាំងស៊ុយលីនខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះជំងឺPCOS បណ្តាលឲ្យមានហានិភ័យចំពោះជំងឺមួយចំនួនដូចជាជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម និងប្រភេទនៃជំងឺមហារីមួយចំនួនទៀត។
យ៉ាងណាមិញបើទោះបីជាវាពិបាកនៅក្នុងការសម្គាល់ពីរោគសញ្ញាវាក៏ដោយ តែវាក៏មានលេចឡើងនៅសញ្ញាមួយចំនួនដូចខាងក្រោមនេះផងដែរ។ 

តើរោគសញ្ញានៃជំងឺ PCOS មានអ្វីខ្លះ?

 មានមុន ស្បែកមានជាតិខ្លាញ់ និងមានអង្គែស្បែកក្បាល
 ពិបាកនៅក្នុងការមានគភ៌ (ផ្ទៃពោះ)
 ឡើងទម្ងន់
 រដូវមិនទៀងទាត់
 មានរោមលើខ្លួនច្រើនខុសធម្មតា
 មានអារម្មណ៍ធុញថប់ និងបាក់ទឹកចិត្ត 

តើវិធីណាខ្លះដែលអ្នកអាចព្យាបាលវាបាន?

 ធ្វើលំហាត់ប្រាណ
 ផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃ
 ពិភាក្សាជាមួយអ្នកព្យាបាលរោគ
 បង្កើនការទទួលទានម៉ាញេស្យូម
 ជាចុងក្រោយអ្នកត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត 

No comments